ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកមានគោលបំណងទប់ស្កាត់ឥទ្ធិពលរបស់ កុ្រមហ៊ុន​ Huawei

ចែករំលែក៖

ការរីកចំរើនយ៉ាងខ្លាំងរបស់ក្រុមហ៊ុនបច្ចេកវិទ្យា ហួវាយ បានបង្កក្តីបារម្ភយ៉ាងខ្លាំង ពីរដ្ឋាភិបាល អាមេរិក ដោយនៅពេលអនាគត ក្រុមហ៊ុននេះ គ្របដណ្តប់លើពិភពលោកទាំងមូល ធ្វើឲ្យក្រុមហ៊ុនអាមេរិកពិបាក​ វាយលុក ចូលទីផ្សាធំៗ ទាំងនោះហើយ បានជាអាមេរិកចាត់វិធានការទៅលើក្រុមហ៊ុន បច្ចេកវិទ្យាដ៏ធំបំផុត របស់ចិនមួយនេះ ។

កន្លងមកថ្មីៗ លោក​ Ren Zhengfei ​ អគ្គនាយក ​Huawei និងជាអ្នកបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំបំផុតរបស់ចិនមួយនេះ បានឆ្លើយនៅបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន BBC ថា​«អាមេរិកគ្មានវិធីសាស្ត្រ​ដែលអាច កំទេច យើងខ្ញុំបានឡើយ​»។

លោក​ Ren Zhengfei បានលើកឡើងថា «ពិភពលោកមិនអាចបោះបង់យើងខ្ញុំ ដោយសារតែយើងខ្ញុំរីកចំរើននោះឡើយ បើទោះបី​ពួកគេ(អាមេរិក)បានបញ្ចុះបញ្ចូលប្រទេសជាសម្ព័ន្ធមិត្តមួយចំនួន​​ឲ្យឈប់ប្រើប្រាស់​បច្ចេកវិទ្យា ក្រុមហ៊ុនរបស់យើងខ្ញុំ ។ ការឈប់ប្រើប្រាស់ក៏ជាការធូរស្រាលបន្តិចដល់យើងនោះដែរ»។

រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបាន អំពាវនាវដល់បណ្តាប្រទេសជុំវិញពិភពលោក មិនត្រូវប្រើប្រាស់បច្ចេកវិទ្យារបស់ Huawei នោះឡើយ ដោយក្រុមហ៊ុននេះ ជា​​​ចារកិច្ចរបស់រដ្ឋាភិបាលចិន ។ ប៉ុន្តែក្រុមហ៊ុន Huawei បានបដិសេធ រាល់ការជាប់ពាក់ព័ន្ធ។

ប៉ុន្តែបើទោះបី មានការរងគំនាបពីអាមេរិក តែក្រុមហ៊ុនជាច្រើននៅក្នុងតំបន់អឺរ៉ុប បានសម្រេចបន្ត ឲ្យក្រុមហ៊ុន ហួរវាយ រកស៊ីនៅទឹកដីរបស់ខ្លួនដដែល ដោយមានការធានាថាក្រុមហ៊ុន Huawei មិនជាប់ពាក់ព័ន្ធនឹងចារកិច្ចឲ្យរដ្ឋាភិបាលចិន៕


ចែករំលែក៖