ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលខាងជើងផែនដី ​ជាភូមិសាស្ត្ររបស់រុស្ស៊ី មិនអនុញ្ញាតឲ្យភាគីណាមួយ ចូលទៅទីនោះឡើយ

ចែករំលែក៖

កន្លងមក មានប្រទេសជាច្រើន បានសាកល្បងចូលទៅកាន់តំបន់ត្រជាក់បំផុត នៃផែនដី តែមិនទទួលបានជោគជ័យ​ដោយសារតែ ត្រជាក់ខ្លាំងពេក​ ទាហានមិនអាចឈរជើងនៅទីនោះបាន ក៏ដូចជាបទពិសោធន៍ធ្វើសង្គ្រាមតំបន់ត្រជាក់ ។

តំបន់ប៉ូលខាងជើងផែនដី មានទំហំយ៉ាងធំ និងសម្បូរទៅដោយធនធានធម្មជាតិ​ ធ្វើឲ្យប្រទេសមហាអំណាចជាច្រើនច​ង់បាន ក្នុងនោះ មានអាមេរិក​ អឺរ៉ុប ព្រមទាំងចិន ផងដែរ ។ ប៉ុន្តែការចូលទៅកាន់ទីនោះ គឺជារឿងមួយដ៏លំបាកបំផុត ដោយកម្លាំងទាហាន ប្រទេសផ្សេងទៀត មិនមានបទពិសោធន៍ និងរស់នៅក្នុងអាកាសធាតុត្រជាក់ខ្លាំងបំផុត នៅលើផែនដីនេះ ។

បើទោះបីយ៉ាងណាក្តី​ ប្រទេសមហាអំណាចនៅតែមានបំណង ចង់ទៅគ្រប់គ្រងតំបន់សម្បូរ ដោយធនធានធម្មជាតិនោះ ។ ពេលថ្មីៗនេះ រុស្ស៊ី បានបញ្ជាក់ថា​​ រុស្ស៊ីគ្រប់គ្រងប៉ូលខាងជើងផែនដីដោយសន្តិភាព និងមិនបង្កការគំរាមកំហែងដល់ប្រទេសណាមួយនោះឡើយ ប៉ុន្តែក្នុងករណី​មានវត្តមានកម្លាំងទាហានបរទេស​នៅតំបន់នោះ​ រុស្ស៊ីនឹងប្រើប្រាស់​វិធីសាស្ត្រ ការពារ ដើម្បីទប់ស្កាត់ការប្រឈមមុខតានតឹងដាក់គ្នា នៅតំបន់ប៉ូលខាងជើងផែនដី ។

ប្រធានគណៈកម្មការ​សភារុស្ស៊ី​លោក​ Yuri Shvytkin កាលពីថ្ងៃទី​១៨ ខែកុម្ភៈ បានថ្កោលទោសដល់រដ្ឋមន្ត្រីការពារជាតិអង់គ្លេស ហើយថែមទាំងព្រមានថា ប្រសិនបើអង់គ្លេស បង្កើនវត្តមាននៅប៉ូលខាងជើងផែនដីនោះ ប៉ះពាល់ដល់ផលប្រយោជន៍ជាតិរុស្ស៊ីនោះ ទីក្រុងមូស្កូនឹងមានវិធានការទប់ស្កាត់ ។

អង់គ្លេស និង បណ្តាប្រទេសផ្សេងទៀត ត្រូវតែយល់ថា ការបង្ហាញវត្តមាន នៅប៉ូលខាងជើងផែនដី មិនមែនជាសកម្មភាពការពារ​សន្តិសុខស្ថេរភាព ពិភពលោកនោះឡើយ ​។ រុស្ស៊ី​មានវិធានការគ្រប់គ្រាន់​ដើម្បីរារាំង​សកម្មភាព​បង្កអសន្តិសុខ នៅក្នុងតំបន់ ប៉ូលខាងជើងផែនដី ។

ការព្រមានខាងលើ របស់លោក Shvytkin ​ក្នុងពេលកើតឡើងក្រោយពេលដែល សារព័ត៌មាន​ Telegrah ​បានផ្សាយថា ​រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក​ Williamson ​ប្រកាសថា កម្លាំង​ប្រដាប់អាវុធ ប្រទេសនេះនឹងបង្ហាញវត្តមាននៅប៉ូលខាងជើងផែនដី ដើម្បីការពារតំបន់ភាគខាងជើង ប្រទេសសមាជិកណាតូ ។

នៅពេលនោះកម្លាំងទាហានអង់គ្លេស ជាង​១ពាន់នាក់​នឹងចូលរួមហ្វឹកហាត់ជាមួយប្រទេសន័រវេស ក្នុងពេលដ៏ខ្លីខាងមុខ ៕


ចែករំលែក៖