កន្លងមក មានប្រទេសជាច្រើន បានសាកល្បងចូលទៅកាន់តំបន់ត្រជាក់បំផុត នៃផែនដី តែមិនទទួលបានជោគជ័យដោយសារតែ ត្រជាក់ខ្លាំងពេក ទាហានមិនអាចឈរជើងនៅទីនោះបាន ក៏ដូចជាបទពិសោធន៍ធ្វើសង្គ្រាមតំបន់ត្រជាក់ ។
តំបន់ប៉ូលខាងជើងផែនដី មានទំហំយ៉ាងធំ និងសម្បូរទៅដោយធនធានធម្មជាតិ ធ្វើឲ្យប្រទេសមហាអំណាចជាច្រើនចង់បាន ក្នុងនោះ មានអាមេរិក អឺរ៉ុប ព្រមទាំងចិន ផងដែរ ។ ប៉ុន្តែការចូលទៅកាន់ទីនោះ គឺជារឿងមួយដ៏លំបាកបំផុត ដោយកម្លាំងទាហាន ប្រទេសផ្សេងទៀត មិនមានបទពិសោធន៍ និងរស់នៅក្នុងអាកាសធាតុត្រជាក់ខ្លាំងបំផុត នៅលើផែនដីនេះ ។
បើទោះបីយ៉ាងណាក្តី ប្រទេសមហាអំណាចនៅតែមានបំណង ចង់ទៅគ្រប់គ្រងតំបន់សម្បូរ ដោយធនធានធម្មជាតិនោះ ។ ពេលថ្មីៗនេះ រុស្ស៊ី បានបញ្ជាក់ថា រុស្ស៊ីគ្រប់គ្រងប៉ូលខាងជើងផែនដីដោយសន្តិភាព និងមិនបង្កការគំរាមកំហែងដល់ប្រទេសណាមួយនោះឡើយ ប៉ុន្តែក្នុងករណីមានវត្តមានកម្លាំងទាហានបរទេសនៅតំបន់នោះ រុស្ស៊ីនឹងប្រើប្រាស់វិធីសាស្ត្រ ការពារ ដើម្បីទប់ស្កាត់ការប្រឈមមុខតានតឹងដាក់គ្នា នៅតំបន់ប៉ូលខាងជើងផែនដី ។
ប្រធានគណៈកម្មការសភារុស្ស៊ីលោក Yuri Shvytkin កាលពីថ្ងៃទី១៨ ខែកុម្ភៈ បានថ្កោលទោសដល់រដ្ឋមន្ត្រីការពារជាតិអង់គ្លេស ហើយថែមទាំងព្រមានថា ប្រសិនបើអង់គ្លេស បង្កើនវត្តមាននៅប៉ូលខាងជើងផែនដីនោះ ប៉ះពាល់ដល់ផលប្រយោជន៍ជាតិរុស្ស៊ីនោះ ទីក្រុងមូស្កូនឹងមានវិធានការទប់ស្កាត់ ។
អង់គ្លេស និង បណ្តាប្រទេសផ្សេងទៀត ត្រូវតែយល់ថា ការបង្ហាញវត្តមាន នៅប៉ូលខាងជើងផែនដី មិនមែនជាសកម្មភាពការពារសន្តិសុខស្ថេរភាព ពិភពលោកនោះឡើយ ។ រុស្ស៊ីមានវិធានការគ្រប់គ្រាន់ដើម្បីរារាំងសកម្មភាពបង្កអសន្តិសុខ នៅក្នុងតំបន់ ប៉ូលខាងជើងផែនដី ។
ការព្រមានខាងលើ របស់លោក Shvytkin ក្នុងពេលកើតឡើងក្រោយពេលដែល សារព័ត៌មាន Telegrah បានផ្សាយថា រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Williamson ប្រកាសថា កម្លាំងប្រដាប់អាវុធ ប្រទេសនេះនឹងបង្ហាញវត្តមាននៅប៉ូលខាងជើងផែនដី ដើម្បីការពារតំបន់ភាគខាងជើង ប្រទេសសមាជិកណាតូ ។
នៅពេលនោះកម្លាំងទាហានអង់គ្លេស ជាង១ពាន់នាក់នឹងចូលរួមហ្វឹកហាត់ជាមួយប្រទេសន័រវេស ក្នុងពេលដ៏ខ្លីខាងមុខ ៕