ព័ត៌មានទាន់ហេតុការណ៍៖

ចោរមួយក្រុមចូលលួចគាស់ផ្ទះ យកទ្រព្យសម្បត្តិជាង២០,០០០ដុល្លារនៅស្រុកភ្នំស្រួច

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ផ្ទះពលរដ្ឋមួយកន្លែង ត្រូវក្រុមចោរចូលគាស់ទូដែក យកទ្រព្យសម្បត្តិអស់ជាង២០,០០០ដុល្លារ នៅក្នុងភូមិផ្សារត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺបង្កឲ្យភ្ញាក់ផ្អើល កាលពីល្ងាច ថ្ងៃទី១៨ ខែកម្ភៈ ឆ្នាំ២០១៩ ។

មន្ត្រីនគរបាលជំនាញខេត្តកំពង់ស្ពឺបានឲ្យដឹងថា ផ្ទះដែលត្រូវក្រុមចោរគាស់បង្អូចគាស់ទូដែក យកទ្រព្យសម្បត្តិនោះ មានឈ្មោះ កង ពៅ ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ។

ប្រភពបានបន្តថា ក្រុមចោរ ចូលលួចអស់សម្ភាររួមមានលុយខ្មែរជាង៣លានរៀល ប្រាក់ដុល្លារ16,000 ខ្សែប្លាទីន១ខ្សែ ទម្ងន់៥ជី ខណ:ដែលម្ចាស់ផ្ទះទៅចំការមិននៅផ្ទះទាំងអស់គ្នា។

បច្ចុប្បន្នជំនាញកំពុងស្រាវជ្រាវរកមុខក្រុមចោរដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕ សេនាស័ក្តិ


ចែករំលែក៖