ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ជនជាតិចិន ពាក់ពន្ធ័នឹងបទល្មើសគ្រឿងញៀន នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចរកឃើញជនជាតិចិនពាក់ពន្ធ័នឹងបទល្មើស គ្រឿងញៀននៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង៣និង៤០នាទីទៀបភ្លឺ ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៥៧-១៥៨ ភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

របាយការពីកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៤០១ ឲ្យដឹងថា ដំបូងជាហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត ម៉ាកព្រូស ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ2AS-0632 មានទិសដៅ ភ្នំពេញ ទៅក្រុងព្រះសីហនុជិះគ្នា០៣នាក់ ( ជាជនជាតិចិន )មកដល់ចំណុចខាងលើ រថយន្តនេះមានល្បឿនលឿនរេចង្កូតទៅេឆ្វងដៃ ជ្រុល បុករថយន្តធំមួយគ្រឿង ម៉ាក ហុីយ៉ានដាយ ពណ៌ក្រហម ពាក់ស្លាក លេខភ្នំពេញ 3B-64 07 (មិនទាន់ស្គាល់អ្នកបើកបរ) ដែលឈប់ចតសម្រាកនៅចិញ្ចើមផ្លូវគ្រួសក្រហមខាងស្តាំ ប៉ុន្តែរថយន្តនេះមិនមានការខូចខាតអ្វីធ្ងន់ធ្ងរទេ ហើយអ្នកបើកបរ ក៏បន្តដំណើរទៅភ្នំពេញបន្តទៀតមិនឈប់នៅរកខុសត្រូវអ្វីឡើយ ។

ក្រោយកើតហេតុ សមត្ថកិច្ច មានកងរាជអាវុធហត្ថ ស្នាក់ការសន្តិសុខ៤០១ និង នគរបាលអធិការដ្ឋាននគរបាលស្រុកព្រៃនប់មកអន្តរាគមន៍ និងត្រួតពិនិត្យ ក៏មានការសង្ស័យទៅលើមនុស្សម្នាក់ ក្នុងចំណោមជនជាតិចិន០៣នាក់ មានយួរស្បោង ពណ៌សមួយនៅឆ្ងាយពីគេ សមត្ថកិច្ចសុំត្រួតពិនិត្យ ប៉ុន្តែមិនទាន់បានឆែកផង ជនសង្យ័យទាំងបីនាក់ខាងលើ ក៏រត់គេចខ្លួនចូលក្នុងចំការដូងប្រេង ទម្លាក់ស្បោងនោះចោល ក្នុងនោះ សមត្ថកិច្ចបានឆែកឃើញគ្រឿងញៀនប្រភេទ ម៉ាទឹកកកចំនួន៨កញ្ចប់ធំ ។

ក្រោយមកសមត្ថកិច្ចបានដេញរុករកជនសង្ស័យក្នុងព្រៃចំការដូងប្រេង រហូតដល់ម៉ោង៨,៣០នាទីព្រឹកថ្ងៃដដែល ទើបប្រទះឃើញ និងចាប់ខ្លួនបានម្នាក់ ។

ចំពោះមនុស្ស និងវត្ថុតាងខាងលើ រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីបន្តនីតិវិធី ៕ ឆ្លាម សមុទ្រ


ចែករំលែក៖