ភ្នំពេញ៖ បុរសម្នាក់បើករថយន្តឡិចស៊ីស RX300 ទាំងស្ថានភាពងងុយដេក បានបើកជ្រុលទៅបុក រថយន្ត ហាយព្រីត និងម៉ូតូមួយគ្រឿងទៀត ដែលឈប់រងចាំភ្លើងស្តុប ពីក្រោយពេញទំហឹង បណ្តាលឲ្យមានអ្នករងរបួសម្នាក់ ហើយភ្លាមៗនោះដែររថយន្តបង្កមិនទាន់អស់ល្បឿន ក៏រេចង្កូតជ្រុលទៅបុកនិង ក្បាលនាគពុះចែកផ្លូវបណ្តាលឲ្យរងការខូចខាត អស់មួយកង់ថែមទៀត ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០យប់ ថ្ងៃទី២២ខែកុម្ភៈ ឆ្នាំ២០១៩ ចំណុចស្តុបទំនប់ទឹក ផ្លូវ២៧១ កែងនិងផ្លូវ៤៣២ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ ប្តីប្រពន្ធ និងកូនតូចម្នាក់ បានជិះក្នុងរថយន្តម៉ាក កាម៉ារី ហាយព្រីត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AA 8389 ហើយក៏មានបុរសម្នាក់វ័យប្រហែលជាង២០ឆ្នាំ បានជិះម៉ូតូសង់កូរ៉េ ពណ៌ក្រហមមួយគ្រឿង បានមកឈប់ រង់ចាំភ្លើងស្តុប ក្នុងទិសដៅពី ជើងទៅត្បូង តាមបណ្តោយផ្លូវលេខ២៧១ ហើយ ខណៈរថយន្តនិងម៉ូតូ កំពុងតែឈប់ រង់ចាំភ្លើងស្តុប ក៏តែមានបុរសម្នាក់ វ័យប្រហែលជាង៣០ឆ្នាំ បានបើករថយន្តបង្ក ម៉ាក លុចស៊ិច RX300 ស្ករ ពាក់ស្លាក់លេខភ្នំពេញ 2M 7489 បានធ្វើដំណើរតាម តាមផ្លូវ ២៧១ក្នុង ស្របគ្នា ហើយក៏បានអះអាងថា ងងុយដេក បានជ្រុលទៅបុករះនិង រថយន្តហាយព្រីត និងម៉ូតូសង់កូរ៉េ ដែលឈប់រង់ចាំភ្លើងស្តុប បណ្តាលឲ្យរងការខូចខាត រថយន្តហាយព្រីត មួយចំហៀង ខាងឆ្វេង និងម៉ូតូ ខូចខាតផ្នែកខាងក្រោយ ព្រមទាំងធ្វើឲ្យជិះរងរបួស រលាត់ដៃរលាត់ជើងតិចតួច ហើយភ្លាមៗនោះដែរ រថយន្តបង្កវិញមិនទាន់អស់ល្បឿន ក៏រេចង្កូតទៅខាងឆ្វេង ជ្រុលទៅបុកនិងក្បាលនាគពុះចែកផ្លូវបណ្តាលឲ្យរងការខូចខាតអស់មួយកង់ថែមទៀត ហើយក៏ធ្វើឲ្យរថយន្ត រងការខូចខាត ខ្ទេចផ្នែកខាងមុខផងដែរ ។
ក្រោយពេលកើតហេតុ ដោយសារតែអត់មានដំណោះស្រាយ រថយន្តចំនួន២គ្រឿង ព្រមទាំងម៉ូតូមួយគ្រឿង ត្រូវបានសមត្ថកិច្ចជំនាញ់ ចរាចរណ៍ចុះទៅវាស់វែងយកទៅរក្សាទុកនៅការរិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ៕ សុខាសែនជ័យ