ព័ត៌មានទាន់ហេតុការណ៍៖

វិនិយោគិនអាស៊ី ត្រូវបានទាក់ទាញទៅតំបន់ខារីបៀន​

ចែករំលែក៖

ភ្នំពេញ៖ នៅពេលដែលសហព័ន្ធកោះពីរនៅ St. Kitts & Nevis ទទួលបានឯករាជ្យពីចក្រភពអង់គ្លេស​ នៅឆ្នាំក្នុងឆ្នាំ១៩៨៣ ប្រទេសនេះបានបើកដំណើរ​កម្មវិធីវិនិយោគ ដើម្បីទទួលបាន​សញ្ជាតិលើកដំបូង ដើម្បីទាក់ទាញការ​វិនិយោគបរទេស​ ដែលត្រូវការចាំបាច់ចូលទៅក្នុងប្រទេសមួយនេះ ។ ប្រទេសខារីបៀន ជម្រើសវិនិយោគប្រកប ដោយភាពច្នៃប្រឌិតខ្ពស់ ជាមួយនឹងប្រភពនៃវិស័យអន្តោប្រវេសន៍ ជាការវិនិយោគរាប់ពាន់លានដុល្លារ ។

កម្មវិធីអន្តោប្រវេសន៍​ តាមរយៈវិនិយោគត្រូវបានគេស្គាល់ថា ជាកម្មវិធីវិនិយោគ​ ដើម្បីទទួលបានសញ្ជាតិ​ ដែលរដ្ឋាភិបាលអនុញ្ញាត​ ឱ្យអ្នកដែលមានទ្រព្យសម្បត្តិ មានឱកាសដ៏ល្អបំផុត ក្នុងការវិនិយោគប្រាក់​ ទៅក្នុងអចលនទ្រព្យ អាជីវកម្មជំនួញ ប័ណ្ណរដ្ឋាភិបាល ឬបរិច្ចាគដោយផ្ទាល់ទៅរដ្ឋាភិបាល និងទទួលបានសញ្ជាតិផ្សេង ។ គំនិត នៃការធ្វើដំណើរដោយសេរី​ ឬដើម្បីពង្រីកអាជីវកម្ម​ ដោយគ្មានព្រំដែន បានរីកចម្រើន​ក្នុងចំណោមមហាសេដ្ឋីរាប់លាននាក់ ។

ខាងក្រោមនេះ ជាគម្រោងវិនិយោគអចលនទ្រព្យកំពូល​ ដែលមនុស្សម្នាក់អាចវិនិយោគ​ ក្នុងការផ្លាស់ប្តូរលិខិតឆ្លង​ដែនថ្មីមួយ​ ដែលជាសញ្ជាតិអស់មួយជីវិត និងជីវិតរស់រវើក ។

ទី១ ប្រទេសសាំងឃីត​ និងណេវីស​ (St. Kitt & Nevis)គឺជាប្រទេសដែលមានកម្មវិធីវិនិយោគ ដើម្បីទទួលបានសញ្ជាតិចំណាស់ជាងគេបំផុត ដែលទទួលបានជោគជ័យ និងជឿទុកចិត្តបំផុត ដោយបានផ្តល់នូវការអភិវឌ្ឍន៍ ដែលមានការយល់ព្រម ពីរដ្ឋាភិបាលដូចជា រ៉ូយ៉ាល់ស្តាតស្តារដែលមានតំលៃ៤២០.០០០ដុល្លារ ។ ​ គម្រោង Royal St. Kitts បានបង្កើតឡើងក្នុងឆ្នាំ១៩៨៣ និងជាសណ្ឋាគារមួយ ក្នុងចំណោមសណ្ឋាគារធំៗ ដំបូងដែលបានកសាងឡើង ដើម្បីស្វាគមន៍អ្នកទេសចរជាតិនិងអន្តរជាតិ ។ រមណីយដ្ឋានដែលមានទំហំ១៨ហិកតា នៅលើបឹងឯកជនមួយ នៅក្បែរឆ្នេរខាងជើង Frigate Bay ផ្ដល់នូវសន្តិសុខវិនិយោគ ដោយការវិនិយោគដើមទុន អាចត្រូវបានយកត្រឡប់មកវិញក្រោយរយៈពេល៥ឆ្នាំ ។

ទី២ ប្រទេស ដូមីនីកា (Commonwealth of Dominica)កម្មវិធីទទួលបានសញ្ជាតិតាមរយ:ការវិនិយោគរបស់ ប្រទេស ដូមីនីកា (Commonwealth of Dominica) ផ្តល់ឲ្យអ្នកដាក់ពាក្យស្នើសុំពីរជម្រើស ដើម្បីទទួល​បានសញ្ជាតិ ក្នុងនោះរួមមាន ការបរិច្ចាគដោយមិនអាចដកវិញបាន ទៅក្នុងមូលនិធិរបស់រដ្ឋាភិបាល និងការទិញអចលនទ្រព្យដែលមានការទទួលស្គាល់ដោយរដ្ឋាភិបាល ដូចជា គម្រោង Cabrits Resort & Spa Kempinski (ក្នុងទឹកប្រាក់ចំនួន ២២០.០០០ ដុល្លារអាមេរិក) ។ ​

សារ:ប្រយោជន៍​ ពីលើការទទួលបានសញ្ជាតិនោះ គឺគុណប្រយោជន៍មិនជាប់ពន្ធរបស់អ្នកដាក់ពាក្យ ស្នើសុំ និងសមាជិកនៅក្នុងបន្ទុកផ្ទាល់ ព្រមទាំងការធ្វើដំណើរ​មិនចាំបាច់មានទិដ្ឋាការទៅជាង១៣៥ប្រទេស រួមមាន៖ តំបន់ Schengen ប្រទេសប្រស៊ីល ហុងកុង សិង្ហបុរី ចក្រភពអង់គ្លេស ជាដើម ។ ទី៣៖ ប្រទេស ហ្គ្រីណាដា​ (Grenada)ដែលសម្រាប់កម្មវិធីវិនិយោគនេះ តម្រូវឲ្យធ្វើការបរិច្ចាគទៅ មូលនិធិឈ្មោះ Grenada National Transformation Fund ឫតាមរយ:ការទិញអចលនទ្រព្យក្នុងគម្រោងណាមួយដែល​មាន​ ការទទួលស្គាល់ពីរដ្ឋាភិបាល (ទឹកប្រាក់ ចំនួន៣៥០.០០០ដុល្លារអាមេរិក) និងធ្វើការកាន់កាប់ក្នុងរយ:ពេល យ៉ាងហោចណាស់៣ឆ្នាំ ។ គម្រោង Hideaway Grenada True Blue គឺជាប្រភេទខុនដូ មានការបំពាក់សង្ហារឹមលក្ខណ:ប្រណីតចំនួន៤៥បន្ទប់ ដោយមានទាំងទីតាំងភោជនីយដ្ឋាន និងរួចរាល់សម្រាប់ការដាក់ជួល ។ ​ គម្រោង Kimpton Kawana Bay គឺជា​រមណីយដ្ឋានកម្រិតផ្កាយ៥ មានទីតាំងស្ថិតនៅមាត់ឆ្នេរ Grand Anse ដ៏ល្បីល្បាញលំដាប់ពិភពលោក និងជាផ្នែកមួយនែប្រជុំក្រុមហ៊ុនសណ្ឋាគារ InterContinental ។

បន្ថែមពីនេះទៅទៀត វិនិយោគិននឹងទទួលបានការប្រើប្រាស់ផ្ទាល់ខ្លួន ដោយមិនគិតថ្លៃរយ:ពេល១ ទៅ២សប្តាហ៍ ក្នុងមួយឆ្នាំ ។ ​ សម្រាប់អ្នកកាន់លិខិតឆ្លងដែន ហ្រ្គីណាដា អាចធ្វើដំណើរដោយគ្មានទិដ្ឋាការ ទៅជាង១៤០ប្រទេស រួមមាន ចិន សហភាពអារ៉ាប់រួម,​ រុស្សី ចក្រភពអង់គ្លេស និងតំបន់ Schengen នៅអឺរ៉ុប ។ ទី៤៖ ប្រទេស អាន់ទីហ្គ័រ និងបាបូដា (Antigua & Barbuda)តាមរយ:ភាពល្បីល្បាញលើឆ្នេរសមុទ្រ ដ៏ស្រស់ស្អាត ព្រមទាំងទីរមណីយដ្ឋាន និងរីសតជាច្រើន គម្រោង Tamarind Hills នៃ ប្រទេស អាន់ទីហ្គ័រ និងបាបូដា មានផ្តល់ជូននូវការប្រមូលផ្តុំ នៃការរបំពាក់សង្ហារឹមដ៏ល្អប្រណីត នៃវីឡាជាប់មាត់ឆ្នេរ ផ្ទះជាប់មាត់សមុទ្រ និងផ្ទះបែបអាផាតមិន លំដាប់ខ្ពស់ ។ ​

លោក Bastien Trelcat ដៃគូគ្រប់គ្រងនៅតំបន់អាស៊ីរបស់ក្រុមហ៊ុន Harvey Law Group បានបញ្ចេញមតិថា «វិនិយោគិននៅទូទាំងពិភពលោក ដូចជា នៅប្រទេសចិន វៀតណាម រុស្សី និងមជ្ឈិមបូព៌ា ក៏ដូចជា តំបន់អាហ្វ្រិក បានចាប់ផ្តើមមានការយល់ដឹងពីអត្ថប្រយោជន៍ នៃការកាន់លិខិតឆ្លងដែនមានភាពខ្លាំងក្លា៕ វឌ្ឍនា


ចែករំលែក៖