ព័ត៌មានទាន់ហេតុការណ៍៖

រឿង “ទារុណកម្មខ្មោច” ធ្វើឲ្យអ្នកទស្សនា ភ្ញាក់ផ្អើល

ចែករំលែក៖

ភ្នំពេញ៖ ក្រោមកិច្ចសហការរវាងផលិតកម្ម សិល្បៈខ្មែរភាពយន្ត និងមាតុចក្រភាពយន្តនោះ «ទារុណកម្មខ្មោច» បានចេញជាផ្លូវ​ការ ខណៈនៅថ្ងៃទី២៥ កុម្ភៈ នេះ ។ ភាពយន្តនេះ បានធ្វើឲ្យអ្នកចូលទស្សនាភ្ញាក់ផ្អើលនឹងលាន់មាត់សរសើរអំពីគុណភាពនៃការផលិតខ្ពស់ ។

ជាភាពយន្តភាពយន្តបែបភ័យរន្ធត់ “ទារុណកម្មខ្មោច” បានរំលេចអំពីឈុតឆាកមួយចំនួនដែលទាក់ទងទៅនឹងទិដ្ឋភាពសង្គមនាសម័យខ្មែរក្រហម និងពីភាពលោភលន់របស់អ្នកមានទ្រព្យមានអំណាចមួយចំនួនក្នុងសង្គមបច្ចុប្បន្ន ។ កម្មវិធីសម្ពោធខាងលើក៏ចូលរួមសាទរពីសិល្បករផលិតកររាប់រយនាក់ចូលរួមផងដែរ ។ នៅក្នុងពិធីនោះ គេឃើញអ្នកនាង មានពិធីដង្ហែរក្បួនលោក តាគង់ ណៃ ដែលតារាចម្រៀងចាប៉ីដងវែង ដើម្បីឲ្យលោក បានទទួលកិត្តិយស ក្នុងនាមជាវីរ:សិល្បករមួយរូបនោះផង មុនពេលឲ្យលោកបកស្រាយចាប៉ីដងវែង នៅលើវេទិកា ។

ចាងហ្វាងផលិតកម្មសិល្បៈខ្មែរភាពយន្តរ អ្នក​ស្រី ចន ច័ន្ទលក្ខិណាបានថ្លែងអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ដែលក្នុងពិធីសម្ពោធរឿង «ទណ្ឌកម្មខ្មោច» ដែលជាស្នាដៃរបស់ផលិតកម្មអ្នកនាង មានតារាសិល្ប:ចូលរួមកុះករ ដោយអ្នកនាងបញ្ជាក់ថា សកម្មភាពស្រុះគ្នា ពីតារាសិល្ប:នោះហើយ ដែលជាកម្លាំងចិត្តរបស់ផលិតករ ហើយឈានដល់ការទាក់ទាញមហាជន ឲ្យចាប់អារម្មណ៍ ចំពោះស្នាដៃណាមួយ ។

លោក ហ៊ុយ យ៉ាឡេង អ្នកដឹកនាំរឿង និងជាអ្នកនិពន្ធ បានអះអាងថា គ្មានអ្វីសប្បាយចិត្តជាងស្នាដៃរបស់ខ្លួន ទទួលបានការគាំទ្រ និងចូលរួមយ៉ាងច្រើនកុះករពីតារាសិល្ប:នោះទេ ដោយលោកបានចាត់ទុកថា ស្នាដៃរឿង «ទារុណកម្មខ្មោច»ដែលគ្រោងនឹងដាក់លក់សំបុត្រ នៅថ្ងៃទី២៨ កុម្ភ:នេះ នឹងទទួលបានការចាប់អារម្មណ៍ខ្លាំងក្លា ពីស្រទាប់មហាជននោះផង ។ លោកថាក្ដីរំពឹងនៅមិនទាន់មានខ្ពស់នោះទេ ប៉ុន្តែផ្អែកតាមការគាំទ្រ ពីតារាសិល្ប:យ៉ាងច្រើនកុះករ ក្នុងថ្ងៃសម្ពោធ គឺភាពយន្តនេះ បានធ្វើឲ្យលោកមើលឃើញពីការសង្ឃឹមខ្ពស់ ស្របគ្នាដែលភាពយន្តនេះ ក៏រំលេចពីសម័យប៉ុលពត ហើយលាយលំ ដោយភាពភ័យរន្ធត់តាំងពីដើមដល់ចប់ផង ។

អ្នកដែលបានចូលរួមទស្សនាបានទះដៃសាទរក្រោយពេលភាពយន្តចាក់បញ្ចាំងចប់សប់គ្រប់ ជាមួយនឹងការសរសើរអំពីផលិតករ និងសិល្បករដែលបានចូលរួមសម្តែងក្នុងភាពយន្តនេះ ។ ពួកគេលើកឡើងថាជាភាពយន្តបែបភ័យរន្ធត់មែន ប៉ុន្តែវាឆ្លុះបញ្ចាំងពីគុណតម្លៃអប់រំខ្ពស់ ពិសេសការលាក់សាច់រឿងយ៉ាងល្អរបស់ផលិតករ ។ ពួកគេរំពឹងដែរថាភាពយន្តនេះនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជនជាក់ជាមិនខាន៕ វឌ្ឍនា


ចែករំលែក៖