ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសព្រឹកថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០១៩ បានរៀបចំធ្វើសន្និសិទព័ត៌មាននៅសាលប្រជុំទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុដើម្បី បំភ្លឺសាធារណជន មហាជនឲ្យបានយល់អំពីសកម្មភាពកិច្ចសហប្រតិបត្តិការរបស់កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុក្នុងសកម្មភាព អនុវត្តសាលដីកា របស់តុលាការកំពូលកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩កន្លងមកនេះ ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ប៉ែន វិបុលមេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅចំណុចភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលគួរឲ្យសោកស្តាយមានមន្ត្រីកងរាជអាវុធហត្ថចំនួន០៥រូប ដូចមានឈ្មោះនៅក្នុងឯកសារ ដែលលោកឧត្តមសេនីយ៍ត្រី អេង ហុី បានផ្តល់ជូនអ្នកសារព័ត៌មាន ។
លោកឧត្តមសេនីយ៍ត្រីអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបញ្ជាក់ឲ្យដឹងថា ឆ្លងតាមកិច្ចប្រជុំត្រួតពិនិត្យរបស់គណ:កម្មការប្រឹក្សាវិន័យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានរកឃើញមន្ត្រីកងរាជអាវុធហត្ថចំនួន៥រូប ដែលមានកំហុសប្រើអំពើហិង្សាទៅលើប្រជាពលរដ្ឋ ក្នុងពេលចុះអនុវត្តការងារខាងលើ និងបានដាក់វិន័យទៅតាមបទបញ្ជារបស់កងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសរួចហើយដែរ ដូចមាននៅក្នុងឯកសារបញ្ជាក់ភ្ជាប់ជាមួយ ។
ដោយឡែកមន្ត្រីអាវុធហត្ថ០២នាក់ទៀតដែលវាយខ្នោះដៃប្រជាពលរដ្ឋហើយប្រើអំពើហិង្សាវាយដំត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាតំបូងខេត្តដើម្បីបន្តនិតិវិធីទៅតាមផ្លូវច្បាប់ ៕ ឆ្លាម សមុទ្រ