ព័ត៌មានទាន់ហេតុការណ៍៖

យកខ្សែភ្លើង មានមុខតំណរច្រើន តភ្លើងឆក់ត្រី ខុសបច្ចេកទេស ឆក់ស្លាប់មួយរំពេច

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់តខ្សែភ្លើងអគ្គិសនីយក​ទៅឆក់ត្រី​ ខុសបច្ចេកទេស ​បណ្ដា​លឲ្យឆក់​ស្លា​ប់​នៅនឹងកន្លែង មាត់ត្រពាំងចម្ងាយ​៧០ម៉ែត្រ​ ខាងក្រោយផ្ទះ​ ព្រោះតែយកខ្សែភ្លើងមានមុខតំណរច្រើន មកតឆក់ត្រី ។

ប្រភពពីមន្ត្រីនគរបាល​រដ្ឋ​បាល​បសេដ្ឋ​ បានឲ្យដឹងថា មានករណីឆក់ខ្សែភ្លើង​បណ្ដាលឲ្យ​ស្លាប់មនុស្សម្នាក់​ នៅនឹងកន្លែងកើត​ហេតុ​ ជាប់មាត់ត្រពាំងទឹកក្រោយផ្ទះចម្ងាយ​ ​៧០​ម៉ែត្រ​ កាលពីរសៀលថៃ្ងចន្ទ​ ទី២៥​ ខែកុម្ភៈ​ ឆ្នាំ​២​០​​១៩​ ជនរងគ្រោះ​មានឈ្មោះ​ ឃិន​ ចឹក ភេទប្រុ​ស អា​យុ​៤២​ឆ្នាំ​ រស់នៅក្នុងភូមិព្រៃឃ្លៃ​ ឃុំបសេដ្ឋ​ ស្រុ​កបសេដ្ឋ​ ខេត្តកំពង់ស្ពឺ ។

ប្រភពបន្តថា ក្រោយកើតហេតុអាជ្ញាធរភូមិ​ ឃុំ​ មន្រ្ដី​នគរបាល​ប៉ុស្តិ៍​ ព្រមទាំង​បងប្អូនប្រជាពលរដ្ឋ​បាននាំគ្នាជួយ​សង្រ្គោះ​បឋម តែអនិច្ចារ​ជនរងគ្រោះ​បានស្លាប់​ បា​ត់ហើយ​ មូលហេតុ​ដោ​យសារតែយកខ្សែភ្លើ​ងមានតំណរហើយតខុសបច្ចេក​ ទើបពេលចុះទឹក​មិនទាន់​បានឆក់ត្រីមួយផង ក៏ឆ្លងចរន្ដអគ្គិសនី ​ប៉ះទឹ​កឆក់ទាញដួលតែម្ដង​ ។

ក្នុងនាមសមត្ថកិច្ច ក៏សូមសំណូមពរ​ដល់បងប្អូនប្រជាពលរដ្ឋ​ទាំងអស់ ​សូម​មេត្តា​កុំជ្រើសរើសយកវិធីនេះ រកត្រី បើទោះបីការឆក់​ត្រី​នៅត្រពាំងទឹកផ្ទាល់ខ្លួនក៏ដោយ​ ពិសេស​គឺបា​នរួមចំណែកបំផ្លិចបំផ្លាញនូវផលមច្ឆ​ជាតិ ។

ម្យ៉ាងវិធីរកត្រីរបៀប​នេះ គឺជាអំពើខុស​ច្បាប់​ដែលត្រូវគួរជៀសវាង​រួម​សហការ​ផ្ដល់ព័ត៌មានមកសមត្ថកិច្ច​អាជ្ញាធរ​មូលដ្ឋាន​ ភូមិ​ ឃុំ​​​ និងប៉ុស្តិ៍នគរបាល​រដ្ឋបាល​ដើ​ម្បី​រា​យ​ការណ៍​ជូនជំនាញចុះអប់រំ​ និងចាត់ការតាម​ច្បាប់​ ក្នុងករណីប្រព្រឹត្ដបទល្មើសជាក់​ស្ដែ​ង​ ” ត្រូវ​បង្កើន​ការអប់រំ​ណែនាំ និងផ្សព្វផ្សាយឲ្យទូលំទូលាយជ្រួតជ្រាបទៅ​ដល់ស្រទា​ប់មហាជនអំពីការគ្រោះថ្នាក់បណ្ដាលមកពី អំពើឆក់ត្រីដោយប្រើចរន្ដភ្លើ​ង​អគ្គិសនី​ D.C​ ភ្លើង​អាគុ​យ​ ​A.C ជាដើម​៕ សេនាស័ក្តិ


ចែករំលែក៖