ខេត្តប៉ៃលិន៖ បុរសម្នាក់ជាប់សង្ស័យប៉ុនប៉ងចាប់រំលោភក្មេងស្រីឃ្វាលគោ ត្រូវបានអ្នកភូមិចាប់បាន វាយបណ្តាលឲ្យរបួសទ្រមខ្លួន មុនពេលប្រគល់ឲ្យសមត្ថកិច្ចចាត់ការបន្តតាមច្បាប់ ។
ហេតុការណ៍នេះភ្ញាក់ផ្អើលនៅវេលាម៉ោង១០និង៣០ នាទីព្រឹក ថ្ងៃចន្ទ ៦រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព ស២៥៦២ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅចំណុចវាលស្រែមួយកន្លែង ក្នុងភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
សមត្តកិច្ចបានឥ្យដឹងថា,ជនសង្ស័យ ឈ្មោះ ហួម ពិសិទ្ធ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិកំពង់ចែង ឃុំដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង ។ ចំណែកក្មេងស្រីរងគ្រោះអាយុ១៤ឆ្នាំ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕ ស សារឿន