ព័ត៌មានទាន់ហេតុការណ៍៖

ឆេះតូបក្នុងផ្សារ ផ្អើលអ្នកជិតខាង និងសមត្ថកិច្ចទាំងយប់

ចែករំលែក៖

ភ្នំពេញ​៖​ គ្រោះអគ្គិភ័យមួយបានកើតឡើងបង្កឲ្យឆាបឆេះ តូបក្នុងផ្សារតាសេកផ្អើលអស់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅក្រុមរថយន្តពន្លត់អគ្គិភ័យទាំងយប់កាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានថ្ងែទី៧ ខែមីនា ឆ្នាំ២០១៩​ នៅក្នុងផ្សារលក់ដូតាសេករនៅចំណុចភូមិ តាសេក សង្កាត់កំបូល ខណ្ឌពោធិ៍សែនជយ័ ។

ប្រភពព័ត៌មានបានឲ្យដឹងថា​ ផ្សារខាងលើបិទចោលគ្មានអ្នកលក់ដូរនោះទេ ដោយមានតូបតូចៗជាច្រើន ខណៈមកដល់វេលាកើតហេតុ ស្រាប់តែមានឃើញមានអណ្តាតភ្លើងឆាបឆេះចេញពីខាងក្នុង ទើបរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យ មកអន្តរាគមន៍។

ភ្លាមនោះ គេបានឃើញរថយន្តពន្លត់អគ្គិភ័យរបស់៩១១ ឆត្រយោង និងរថយន្ត ពន្លត់អគ្គិភ័យ សាលាខណ្ឌកំពុងបាញ់ពន្លត់។

សម្ភារខូចខាត អស់តុបលក់ដូរចំនួន៦តុប ក្នុងមួយតុប មានទហំ២ម៉ែត្រគុណនឹង២ម៉ែត្រកន្លះ ។ ប្រើប្រាស់ឡានទឹក៤គ្រឿង។

ពាក់ព័ន្ធនឹងហេតុការណ៍នេះ សមត្ថកិច្ចមិនទាន់ពីមូលហេតុ នៅឡើយទេ ៕ សុខាសែនជ័យ


ចែករំលែក៖