ព័ត៌មានទាន់ហេតុការណ៍៖

ពិភពលោកបារម្ភខ្លាចសង្គ្រាមឥណ្ឌានិងប៉ាគីស្ថានផ្ទុះឡើងឈានដល់ការប្រើប្រាស់អាវុធប្រល័យលោក

ចែករំលែក៖

ឥណ្ឌានិងប៉ាគីស្ថានកំពុងតែស្ថិតនៅមាត់រណ្តៅនៃសង្គ្រាម ឲ្យតែប្រទេសទាំង ពីរ ខ្វះការអត់ធ្មត់តែបន្តិចនោះនឹងធ្លាក់ ចូលរណ្តៅនៃសង្គ្រាមពិបាកបញ្ចប់ ដោយ ប្រទេសទាំងពីរ មានអាវុធ ប្រល័យលោកដូចគ្នាអាចធ្វើឲ្យប្រទេសទាំងពីររលាយសាបសូន្យពីផែនដី។ បើទោះបីកម្លាំង ទាហាននិងអាវុធឥណ្ឌាទំនើបជាងតែបើសង្គ្រាមឈានដល់ការប្រើប្រាស់បរមាណូ គឺពិតជាពិបាកចាញ់ឈ្នះខ្លាំងណាស់។

សារព័ត៌មាន Times of India បាន ស្រាវជ្រាវនិងប្រៀបធៀបពីកម្លាំងទាហានឥណ្ឌា និងប៉ាគីស្ថាន ក្នុងពេលដែលប្រទេសទាំងពីរកំពុងប្រឈមមុខតានតឹងដាក់គ្នា ដោយយោធា។ ឥណ្ឌាជាប្រទេសដែល មានប្រាក់ចំណាយទៅលើយោធាច្រើនជាងប៉ាគីស្ថាន ដោយនៅក្នុងឆ្នាំ២០១៨ ឥណ្ឌាបានចំណាយដល់ទៅ៥៨ពាន់លានដុល្លារ គឺច្រើនជាងប៉ាគីស្ថានដល់ទៅ៥ដង ដោយប៉ាគីស្ថានមានតែ១១ពាន់លាន ដុល្លារតែប៉ុណ្ណោះ។

មូលនិធិការពារជាតិឥណ្ឌាមាន៥៨ពាន់លានដុល្លារ ចំណែកប៉ាគីស្ថានមានតែ ១១ ពាន់លានដុល្លារតែប៉ុណ្ណោះ។ កម្លាំងទាហាន ជើងគោកឥណ្ឌាមាន ដល់ទៅ១លាន២ សែននាក់ ចំណែកប៉ាគីស្ថានវិញមានតែ៥៦០ពាន់នាក់ប៉ុណ្ណោះ។

មីស៊ីលទំនើបបំផុតអំពីអាវុធឥណ្ឌា មានមីស៊ីល បាញ់ឆ្ងាយបំផុត គឺ Agni-5 ដែលអាចបាញ់បានចម្ងាយដល់ទៅ៥០ ០០គីឡូម៉ែត្រ ។ ចំណែកប៉ាគីស្ថានមាន មីស៊ីល Shaheen បាញ់បានចម្ងាយ២ពាន់​គីឡូម៉ែត្រប៉ុណ្ណោះ ។

រថក្រោះ ចំនួនរថពាសដែកដឹកទាហាន របស់ឥណ្ឌា មាន៣៣៦គ្រឿងរថក្រោះ​៣.៥៦៥គ្រឿង និងកាំភ្លើងធំ​៩.៧១​៤​ដើម។ ចំណែកប៉ាគីស្ថានវិញមានរថ​ពាស​ដែក​១.៦០៥គ្រឿង រថក្រោះ៤៩៦គ្រឿង និងកាំភ្លើងធំ ៤.៤៧២ដើម ។

យន្តហោះចម្បាំងអំពីយន្តហោះចម្បាំង ឥណ្ឌាមាន៨១៤គ្រឿង ប៉ាគីស្ថានមាន​៤២៥​គ្រឿង ។ជាមួយគ្នានេះឥណ្ឌាបាន ខិតខំអភិវឌ្ឍធ្វើឲ្យទំនើបកម្មនូវក្រុមយន្តហោះចម្បាំងចាស់ៗ។ ចំណែកប៉ាគី​ស្ថាន​ក៏ដូចគ្នានោះដែរ។

កម្លាំងជើងទឹកអំពីកម្លាំងទាហានជើងទឹកឥណ្ឌា មានកម្លាំងទាហានជើង​ទឹក​ជាច្រើនដោយឥណ្ឌាមានព្រំដែនសមុទ​្រវែងធំ ។ចំណែកប៉ាគីស្ថានវិញមានដែន​សមុទ្រ​តិច ដែលជាហេតុធ្វើឲ្យប្រទេសនេះមិនផ្តោតសំខាន់ទៅលើទាហានជើង ទឹកឡើយ ។

កងទ័ពជើងទឹកឥណ្ឌាមាននាវាផ្ទុកយន្ដហោះចម្បាំង ០១គ្រឿង, នាវាមុជទឹក ១៦គ្រឿង, នាវាពិឃាត ១៤គ្រឿង, នាវា​ល្បាត និងនាវាប្រយុទ្ធ ១០៦គ្រឿង ព្រមទំាងនាវាប្រឆាំងយន្ដហោះចម្បាំង៧៥​គ្រឿង និងនាវាចម្បាំងធម្មតា១៣គ្រឿង។ ឥណ្ឌាមានកងទ័ពជើងទឹកសរុប ៦៧.៧​០០នាក់។

ដោយឡែកប៉ាគីស្ថានមាននាវាចម្បាំងធម្មតា ៩គ្រឿង, នាវាមុជទឹក ៨គ្រឿង, នាវាល្បាត ១៧គ្រឿង និងនាវាប្រឆាំង​យន្ដ​ហោះចម្បាំងតែ ៨គ្រឿងប៉ុណ្ណោះ។

កម្លាំងអាវុធសំខាន់បំផុតរបស់ប្រទេសទាំងពីរគឺគ្រាប់បែកបរមាណូបើឈានដល់សង្រ្គាមអាវុធមហាប្រល័យលោកតើ​ឥណ្ឌា​និងប៉ាគីស្ថាន ខាងណា​ខ្លាំង​ជាង?

សហគមន៍អន្តរជាតិបានតាមដានយ៉ាងយកចិត្តទុកដាក់រាល់សកម្មភាពប្រែប្រួល នៅតាមបណ្តោយព្រំដែនកាស្មៀរដែលមានវិវាទរវាងប្រទេសឥណ្ឌានិងប៉ាគីស្ថាន បន្ទាប់ពីប្រឈមមុខដាក់គ្នាដោយអាវុធនាពេលកន្លងមក បណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើន។

ប្រទេសទាំងពីរមានគ្រាប់បែក​បរមាណូ ប្រហាក់ប្រហែលគ្នា ឥណ្ឌាមាន​ប្រមាណ​១៥០គ្រាប់ ចំណែកប៉ាគីស្ថាន​មាន​ប្រហែ​ល ១៤០គ្រាប់។ ទោះជាយ៉ាងណាពិភពលោកកំពុងតែបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ដោយសារខ្លាចប្រទេសទាំងពីរត្រូវប្រឈមមុខដាក់​គ្នាឈានដល់ការធ​្វើសង្គ្រាម​បរមា​ណូ​។

លោក Shuja Nawaz អ្នកឯកទេសវិភាគ​អាមេរិក បានលើកឡើងថា សង្គ្រាម​ឥណ្ឌា​និងប៉ាគីស្ថាន កើតឡើងអាចឈានដល់​សង្គ្រាម​បរមាណូបង្កវិនាសកម្មដល់​តំបន​់​ទាំងមូល និងពិភពលោក។

តាមទស្សនាវដ្តី The National Interest របស់អាមេរិកបានផ្សាយថា ឃ្លាំងអាវុធ​បរមា​ណូប្រទេសទាំងពីរពិតជាគួរឲ្យ​ភ័យ​ខ្លាច។ ប៉ាគីស្ថានបានចាប់ផ្តើមផលិត​អាវុធ​​​​បរមាណូ នៅឆ្នាំ ១៩៥០ ហើយកម្ម វិធីនោះត្រូវបានចាប់អារម្មណ៍ខ្លាំង ក្រោយ​ពេលប្រទេសប៉ាគីស្ថាន ត្រូវឥណ្ឌា​វាយ​ប្រហារយកឈ្នះ នៅឆ្នាំ១៩៧១។

ក្រោយពេលរដ្ឋាភិបាលទីក្រុងញូវដេលី បានសាកល្បងបរមាណូលើកដំបូងនៅឆ្នាំ​១៩៧៤ ទើបរដ្ឋាភិបាលទីក្រុង Islamabad បានជំរុ​ញឲ្យអភិវឌ្ឍធាតុអ៊ុយរ៉ានីញ៉ូម សម្រាប់​​​​​ផលិតបរមាណូ។ រដ្ឋាភិបាលប៉ាគីស្ថានបានបញ្ចប់នូវគម្រោងផលិតគ្រាប់បែកបរមាណូទីមួយ នាឆ្នាំ១៩៧៨។

នៅឆ្នាំ១៩៩៨ ឥណ្ឌាបានសាកល្បង​គ្រាប់​បែកបរមាណូ រហូតដល់ទៅ៦គ្រាប់ ក្នុងរយៈពេល៣ថ្ងៃ។ ចំណែកប៉ាគីស្ថាន​វិញ ក៏មិនចុះចាញ់នឹងឥណ្ឌាដែរគឺក្រោយ​ឥណ្ឌាសាកល្បង៣សប្តាហ៍ ប៉ាគីស្ថានក៏​បាន​សាកល្បង គ្រាប់បែកបរមាណូ​ចំនួន​៥គ្រាប់ ក្នុងរយៈពេលតែមួយថ្ងៃ។

បើតាមតួលេខរបស់មជ្ឈមណ្ឌលសន្តិភាពអន្តរជាតិទីក្រុង Stockholm ប្រទេស​ស្វីុសបានឲ្យដឹងថា បច្ចុប្បន្នប៉ាគីស្ថាន​មាន​គ្រាប់បែកបរមាណូ ចន្លោះពី១៣០-១៤០​គ្រាប់។ ចំណែកឥណ្ឌាវិញមាន​គ្រាប់​​បែក​បរ​មាណូប្រមាណ១៤០-១៥០​គ្រាប់ ៕ ធី រីណា


ចែករំលែក៖