ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ទូរស័ព្ទរបស់ពលរដ្ឋបានសម្រេច៥លើក តែចុងក្រោយសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ធ្វើសកម្មភាពឆក់ទូរសព្ធ័ដៃទៅលើនារីក្មេងស្រស់ស្អាតម្នាក់ កំពុងធ្វើដំណើរតាមម៉ូតូកង់បីឥណ្ឌា បានសម្រេច រួចរត់នៅសម្ងំលាក់ខ្លួននៅចំណុចសំណង់មិនរៀបរយ និងជាកន្លែងប្លុកគ្រឿងញៀន ផ្លូវរថភ្លើង មុខសួនក្តាន់ពីរ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់បានមកវិញ កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចស្តុបក្តាន់ពីរ តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ក្នុងសង្កាត់មិត្តភាព​ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ មានឈ្មោះមីុ បូរី ភេទប្រុស​ អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅម្តុំបឹងកក់ ខណ្ឌទួលគោក ។ ចំណែកជនរងគ្រោះមិនបានបញ្ជាក់ប្រាប់ពីអត្តសញ្ញាណនោះទេ។

តាមសម្តីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់បានហៅម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស មិនចាំស្លាកលេខ ហើយជិះចេញពីក្បែរម្តុំកើតហេតុគោលបំណងទៅរកញីញាំជាមួយមិត្តនៅហាងមួយកន្លែង ដោយធ្វើដំណើទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ដោយម៉ូតូកង់បីបានបន្តយល្បឿន ផ្លូវមានសភាពចង្អៀត ខណៈនោះ ស្រាប់តែលេចមុខជនសង្ស័យធ្វើដំណើរដោយថ្មើរជើងទិសដៅពីត្បូងទៅជើងបានធ្វើសកម្មភាពឆក់ទូរស័ព្ទ​ ម៉ាកអាយហ្វូនសិុចសូវ៉េន ផ្លិស ពីរូបគាត់ កំពុងកាន់នៅនឹងដៃបានសម្រេច រួចរត់បាត់ស្រមោល។

ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចចាប់វាយខ្នោះភ្លាមៗ និងដកហូតបានទូរសព្ទ័មួយគ្រឿងរបស់ជនរងគ្រោះបានមកវិញ ។

ជនសង្ស័យថា រូបគេធ្លាប់ជាគុគ៦ឆ្នាំកន្លះរួចមកហើយ ធ្លាប់ឆក់ទូរសព្ទ័៥លើក ។ ជនសង្ស័យត្រូវបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕ ភារ៉ាដង្កោ


ចែករំលែក៖