ព័ត៌មានទាន់ហេតុការណ៍៖

លោក រ៉ូហ្វី អូស្មាន តំណាងរាស្រ្តមណ្ឌលខេត្តពោធិ៍សាត់ នាំយកអំណោយសប្បុរសធម៌ចែកជូនប្រជាពលរដ្ឋខ្មែរឥស្លាម មានជីវភាពខ្វះខាត ២៥០គ្រួសារ ខណ្ឌព្រែកព្នៅ

ចែករំលែក៖

ភ្នំពេញ៖ ក្នុងពិធីអបអរសាទរទីវាសិទ្ធិនារី អន្តរជាតិ លើកទី១០៨ ឆ្នាំ ២០១៩ លោករ៉ូហ្វី អូស្មាន បាន អញើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខែ្មរឥស្លាមចំនួន២៥០គ្រួសារ នៅភូមិដួង សង្កាត់ព្រែកព្នៅ ខ័ណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ ២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិ៍ស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី៧ មីនា ឆ្នាំ២០១៩ ។

ថ្លែងក្នុងពិធីសំណេះសំណាលនេះ លោកតំណាងរាស្ត្របានមានប្រសាសន៍ថា មូលហេតុដែលពិភពលោកប្រារព្ឋពិធីអបអរសាទរទិវាសិទ្ធិនារី ៨ មីនានេះឡើងគឺ ដើម្បីរំលឹកនូវការតស៊ូ និងគំរូវីរភាពរបស់នារីៗក្នុងការទាមទារសិទ្ធិសេរីភាព និងគេចផុតពីទង្វើជិះជាន់នានា ។

លោកបានបន្តថា៖ សម្រាប់ប្រទេសកម្ពុជាយើង មិនថាតែសិទ្ធិនារី ឬបុរសនោះទេ គឺត្រូវបាត់បង់ទាំងអស់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ ប៉ុល ពត លុះដល់ ថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩ ទើបពលរដ្ឋកម្ពុជាមានសិទ្ធិសេរីភាពឡើងវិញទាំងបុរស និងនារី ចាប់តាំងពីថ្ងៃរំដោះរហូតដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា តែងបានយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់ ស្ត្រីរហូតបង្កើតបានពាក្យស្លោកថា ស្ត្រីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះដែរ លោកបាននាំយកថវិកា ចំនួន២លាន ៥០ មុឺនរៀល ជូនដល់ប្រជាពលរដ្ឋខ្មែរឥស្លាមចំនួន ២៥០គ្រួសារ និង ម៉ាក្នា សារុង ដែលឧបត្ថម្ភដោយមូលនិធិ អាត់តើរមីសុី ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកតំណាងរាស្រ្តក៏បានពាំនាំយកអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន មានី តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ តាមរយៈលោកស្រី ម៉ាណ ណាវី តំណាងរាស្រ្តមណ្ឌលភ្នំពេញ ជូនដល់កុមារា ហុីម រ៉នី ដែលខ្វះលទ្ធភាពចូលរៀន ដោយបានឧបត្ថម្ភជាសំលៀកបំពាក់ សម្ភារសិក្សា និងទឹកប្រាក់ចំនួន ១០ម៉ឺនរៀល ជារៀងរាល់ខែផងដែរ ៕ សំរិត


ចែករំលែក៖