ភ្នំពេញ ៖ តាមសេចក្តីជូនដំណឹង ស្តីពីការព្យាករ អាកាសធាតុលើកទី២ សម្រាប់រដូវប្រាំង និងដើមរដូវវស្សាឆ្នាំ២០១៩ របស់ក្រសួងធនធានទឹក និងឧតិនិយម នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ បញ្ជាក់ថា នៅក្នុងខែមេសា និងខែឧសភា ឆ្នាំ២០១៩ ធាតុអាកាសនឹងមានសភាពក្តៅហួតហែង ខ្លាំង ហើយនៅពេលខ្លះសីតុណ្ហភាពអតិបរមានឹងហក់ឡើងដល់៤០-៤២អង្សាសេ ពិសេសនៅតំបន់ទំនាបកណ្តាលភាគពាយ័ព្យ និងតំបន់ខ្ពង់រាបភាគខាងជើង ។
សេចក្តីជូនដំណឹងស្តីពីការព្យាករ អាកាសធាតុលើកទី២ សម្រាប់រដូវប្រាំង និងដើមរដូវវស្សាឆ្នាំ២០១៩ មានបញ្ជាក់ដូចខាងក្រោមនេះ ៖