ព័ត៌មានទាន់ហេតុការណ៍៖

បុរសពីរនាក់បានស្លាប់ក្នុងករណីផ្ទុះគ្រាប់មីនតោនសល់តាំងពី សម័យសង្គ្រាម

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ សាកសពបុសរសពីរនាក់ ត្រូវបានបំបែកជាចំរៀកៗ រាយប៉ាយពេញដី ក្នុងករណី ផ្ទុះមីនតោនមួយគ្តាប់ដែល កប់ក្រោមដីបន្សល់ទុកកាល ពីសម័យសង្គ្រាម ។

ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ ផ្លូវបារាំងចាស់ ក្នុងភូមិសែនសំ ឃុំអូស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ។

សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះទី១ ឈ្មោះ ហុក រ៉ាឆាន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិ ភូមិព្រះអណ្ដូង ឃុំស្ដុកប្រវ៉ឹក ស្រុករុក្ខគីរី ខេត្តបាត់ដំបង ។ ទី២ ឈ្មោះ ម៉ៅ កំសត់ ភេទប្រុសអាយុ២២ ឆ្នាំ រស់នៅភូមិត្រពាំងបី ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ក្នុងចំណោមជនរងដែល បានផ្ទុះគ្រាប់ស្លាប់គឺមានគ្នាបី នាក់ ក្នុងនោះ ពីរនាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ រីឯម្នាក់ទៀតមិនបានទទួល រងរបួស ឬគ្រោះថ្នាក់អ្វីឡើយ ។

ជនរងគ្រោះព្រមទាំងបក្ខពួកខាងលើជាអ្នកប្រកបរបរស៊ីឈ្នួលដោះ មីន ដោយសារជីវភាពទីទាល់ក្រ ។

ក្រោយពេលកើតហេតុភ្លាមនោះ សមត្ថកិច្ចអធិការដ្ឋាននគបាលស្រុកត្រពាំងប្រាសាទ បានចុះទៅពិនិត្យ និងប្រគល់សាកសពជូនក្រុម គ្រួសារយកទៅធ្វើបុណ្យទៅតាម ប្រពៃណី៕ ប៉ែន នួន


ចែករំលែក៖