ព័ត៌មានទាន់ហេតុការណ៍៖

បងប្រុស បេនី យ៉ាំង ត្រូវតារាសម្តែង លីឡាវីន និងបក្ខពួកវាយនៅហាងផឹកស៊ីមួយ

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលទាំងយប់កាលពីថ្ងៃ១៥ ខែមីនា បន្ទាប់ពីបុរសម្នាក់ដែលត្រូវជាបងបង្កើត របស់តារាសម្តែង កញ្ញា បេនីយ៉ាំង បានអះអាងថា មានតារាសម្ដែងម្នាក់ឈ្មោះ លីឡាវីន និងបក្ខពួក បានប្រើប្រាស់អំពើហិង្សា លើខ្លួន បណ្តាលឲ្យរងរបួស បែកក្បាល និងបានយកទូរស័ព្ទដៃ មួយគ្រឿងម៉ាក iphone x ទៅបាត់ទៀត។

ការលើកឡើងនេះបាន បង្កអោយមានភ្ញាក់ផ្អើល ដល់សមត្ថកិច្ច នាវេលាម៉ោង ៨ យប់ថ្ងៃទី ១៥ ខែមិនាឆ្នាំ ២០១៩ នេះ នៅចំណុចហាងមួយកន្លែង នៅតាមបណ្ដោយផ្លូវជាតិលេខ២ ដែលស្ថិតនៅ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បុរសខាងលើបានបញ្ជាក់ថា លោកបានធ្វើដំណើរមកទទួលអាហារនៅហាងខាងលើកាលពីវេលាម៉ោងប្រមាណ៧ និង១៥នាទី ក្រោយអង្គុយផឹកស៊ីមិនបានមួយសន្ទុះមិនទាន់អស់ស្រាបៀរមួយដបផងស្រាប់តែ តារាសម្តែង នីឡាវីន និងបក្សពួក៣នាក់ផ្សេងទៀតមកព្រួតវាយពីក្រោយដោយវាយនឹងមួកការពា រ និងកៅអីក្នុងហាងរហូតធ្វើឲ្យលោកបែកក្បាល ។

លោកថា ខណៈពេលវាយនោះក្រុមបង្កបានរើសទូរស័ព្ទដៃមួយគ្រឿងដែលលោកបានជ្រុះចេញទៅបាត់ទៀត ។ លោកបញ្ជាក់ថា ខណៈនោះលោកមិនបានដឹងខ្លួនសោះថាមានរឿងអ្វីកើតឡើងហើយលោកក៏មិនមានទំនាស់ជាមួតតារាសម្តែងខាងលើនោះដែរ។ គេក៏បានឃើញវត្តមានតារាសម្តែង បេនី យ៉ាំង ធ្វើដំណើរទៅដល់កន្លែងកើតហេតុទាំងយប់ភ្លាមៗ ក្រោយពីមានការខលប្រាប់ពីសាច់ញាតិនោះ។ ក្រោយពីកើតហេតុ អ្នកដែលរងគ្រោះ ដោយត្រូវគេបក្ខពួក តារាសម្តែង លីឡាវិន វាយបែកក្បាលនោះ ក៏បានមកដាក់ពាក្យបណ្ដឹងនៅកន្លែងសមត្ថកិច្ចដើម្បីសុំធ្វើការទៅតាមផ្លូវច្បាប់ ។

គេនៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីសំណាក់ តារាសម្តែង លីឡាវិន បាននៅឡើយទេ ជុំវិញការចោទប្រកាន់នេះ។ ទោះជាយ៉ាងណារឿងរ៉ាវនេះត្រូវបានគេលើកឡើងថា កើតឡើងព្រោះរឿងគំនុំ ខណៈដែលកន្លងទៅតារាសម្តែង លីឡាវិន និងបេនី យ៉ាំងធ្លាប់មានជម្លោះហែកហួរគ្នាយ៉ាងខ្លាំងកាលពីអំឡុងខែកក្កដាឆ្នាំ២០១៨។ ជម្លោះហែកហួររឿងអាស្រូវគ្នាទៅវិញទៅមកស្ទើសុះសាច់នោះ បានធ្វើឲ្យមហាជនរិះគន់តារាស្រីទាំងពីយ៉ាងចាស់ដៃថាពួកគេគ្មានភាពអៀនខ្មាសក្នុងនាមជាមនុស្សស្រី និងជាអ្នកសិល្បៈ៕ វឌ្ឍនា


ចែករំលែក៖