ភ្នំពេញ៖ គួរឲ្យសរសើរដល់តួឯកប្រុសស្រស់សង្ហារ ស្រេន វុធថា ដែលបានលេចមុខជាមួយនឹងយុវជនមួយចំនួន ដើម្បីបន្តស្រង់សំរាមដែលអណ្តែតមកទើរ នឹងតំបន់ប្រឡាយទឹកស្អុយបឹងត្របែកនោះ ។ តារាសម្តែងរូបនេះលើកឡើងថា ដើម្បីបរិស្ថានស្អាតគឺផ្តើមចេញពីប្រជាពលរដ្ឋគ្រប់គ្នា ហើយសំរាមគឺត្រូវតែនៅក្នុងធុងសំរាមជានិច្ច ។
ប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រធានបទនៃការរើស និងស្តាសំរាមចេញពិប្រព័ន្ធលូប្រឡាយទឹកស្អុយ បានកា្លយជាប្រធានបទយ៉ាងសំខាន់ និងគួរឲ្យចាប់អារម្មណ៍សម្រាប់មហាជន ។ ផ្តើមចេញពីក្រុមការងារតារាហ្វេសប៊ុកស្រលាញ់បរិស្ថាន ពូឈីវ និងយុវជនមួយចំនួនទទួលបានការកោតសរសើរខ្លាំងពីមហាជនកន្លងមក ។ ឃើញសកម្មភាពយុវជនគំរូ និងដោយទឹកចិត្តចង់ចូលរួមចំណែកសង្គមនេះដែរតារាសម្តែងស្រេន វុធថា បានធ្វើដំណើរទៅដល់តំបន់ប្រឡាយទឹកបឹងត្របែក រួមជាមួយយុវជនមួយចំនួនទៀតចុះទៅស្តាសំរាមដែលអណ្តែត ក្រោយពីការចោល និងទុកដាក់មិនបានត្រឹមត្រូវរបស់អ្នករស់នៅទីក្រុងមួយចំនួន ។ ពួកគេចូលរួមទាំងយប់ ដោយមិនស្ទាក់ស្ទើ ប្រឈមនឹងក្លិនដ៏ស្អុយនៃសំរាម និងទឹក រហូតពួកគេប្រមូលសំរាមបានអស់ និងបញ្ចប់ដោយមោទនភាពក្នុងកិច្ចការមួយនេះ ។ ស្រេន វុធថា បញ្ជាក់ថា “ផ្ដើមពីខ្ញុំនិងអ្នក ដើម្បីប្រទេសយើង មួយនាទីក៏មានន័យសំរាប់ពួកគាត់ដែរ សំរាមត្រូវតែនៅក្នុងធុងជានិច្ច” ។
ទោះជាយ៉ាងណាលោកក៏ សូមទោសដែរដែលលោកជួយអ្វីមិនបានច្រើន តែលោកក៏សប្បាយចិត្ដព្រោះលោកបានធ្វើអ្វីវាចេញពីចិត្ដរបស់របស់លោក ជំងឺរបស់លោកទុកមួយឡែក លោកសប្បាយចិត្ដព្រោះ បានចូលរួមជាមួយពួកគាត់ ស្អែកអ្នកណាចង់ចូលរួមខ្លះទៅជាមួយលោក ។ លោកថា ទីក្រុងស្អាតផ្ដើមពីយើងទាំងអស់គ្នា ៕ វឌ្ឍនា