ភ្នំពេញ៖ កម្មវិធីអភិវឌ្ឍជំនាញលើការព្យាបាលដោយចលនា កម្រិតបរិញ្ញាបត្ររយៈពេល៥ឆ្នាំ ដែលជាកិច្ចសហប្រតិបត្តិការរវាងអង្គការអន្តរជាតិសិង្ហបុរី (SIF) ក្នុងភាពជាដៃគូជាមួយនឹងសាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រ-សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ហៅកាត់ថា TSMC-UHS និងសេវាសុខាភិបាលសិង្ហបុរី (SingHealth)។ វាត្រូវបានបំពេញយ៉ាងជោគជ័យជាមួយនឹងក្រុមគ្រូពេទ្យជំនាញព្យាបាលដោយចលនារបស់កម្ពុជាចំនួន៨០នាក់ ដែលត្រូវបានបណ្តុះបណ្តាលដើម្បីផ្តល់អត្ថប្រយោជន៍ដល់អ្នកជំងឺចំនួន៨០ម៉ឺននាក់ជាប្រចាំឆ្នាំប្រកបដោយនិរន្តរភាព។
កិច្ចសហប្រតិបត្តិការផ្នែកព្យាបាលដោយចលនា នៅរាជធានីភ្នំពេញមួយនេះ បានជួយបង្កើនជំនាញការព្យាបាលដោយចលនារបស់ក្រុមបុគ្គលិកពេទ្យ យ៉ាងជោគជ័យទូទាំងកម្ពុជា និងបានជួយអភិវឌ្ឍរចនាសម្ព័ន្ធផ្នែកសុខាភិបាលសម្រាប់ប្រព័ន្ធអេកូឡូស៊ីអាជីព។សមិទ្ធផលដ៏សំខាន់មួយទៀតគឺការបង្កើតរចនាសម្ព័ន្ធនៃការអប់រំមួយសម្រាប់ការអភិវឌ្ឍឯកទេសរបស់ក្រុមគ្រូពេទ្យថែទាំវេជ្ជសាស្ត្រកម្ពុជា តាមរយៈកម្មវិធីដំឡើងកម្រិតជំនាញមួយសម្រាប់អ្នកមានសញ្ញាបត្រកម្រិតមធ្យម ដើម្បីបង្កើនកម្រិតនៃការអប់រំរបស់ខ្លួនទៅកាន់កម្រិតបរិញ្ញាបត្រ។ កម្មវិធីដំឡើងកម្រិតអប់រំនេះ មានមុខវិជ្ជសរុបចំនួន៨ រួមមាន Musculoskeletal (សាច់ដុំ និងគ្រោងឆ្អឹង), Cardiopulmonary (បេះដូង និងសួត), Neurology និង Geriatric (ប្រព័ន្ធសរសៃប្រសាទ, ខួរក្បាល និងជរាភាព), Paediatrics និង Women’s Health, Community-Based Rehabilitation (ជំងឺកុមារ និងការស្តារនីតសម្បទា និងសុខភាពស្ត្រី), Wheelchair Prescription (វេជ្ជបញ្ជារទេះរុញ), Research Thesis (និក្ខេបទស្រាវជ្រាវឡើងវិញ និង Evidence-Based Practice & Health Promotion (ការអនុវត្តផ្អែកលើភស្តុតាង និងការផ្សព្វផ្សាយស្តីពីសុខភាព)។
កម្មវិធីសិក្សានេះត្រូវបានអនុម័តដោយក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា របស់កម្ពុជា កាលពីខែឧសភា ឆ្នាំ២០១៦ និងបានចាប់ផ្តើមដំណើរការយ៉ាងជោគជ័យកាលពីខែមករា ឆ្នាំ២០១៧។
ការផ្តល់ថ្នាក់សិក្សាច្រើនជាង១៣២០ម៉ោង (ទាំងទ្រីស្ត្រី និងការអនុវត្តក្នុងថ្នាក់ផ្ទាល់) និងការចុះស្តានៅតាមមន្ទីរពទ្យ និងឃ្លីនិកថែទាំកាយនីតិសម្បទាច្រើនជាង១៥កន្លែង នៅកម្ពុជា បានជួយឲ្យសិក្ខាកាមពេទ្យទាំងនោះ ទទួលបាននូវឯកទេស និងចំណេះដឹងឃ្លីនិកសម័យទំនើប។ សិក្ខាកាមពេទ្យជំនាន់ទី១ចំនួន១៣នាក់ ដែលមានសញ្ញាបត្រកម្រិតមធ្យមទៅលើផ្នែកថែទាំវេជ្ជសាស្ត្រកាលពីមុន បានបំពេញវគ្គសិក្សានេះយ៉ាងជោគជ័យ ហើយមានសញ្ញាបត្រកម្រិតបរិញ្ញាបត្រលើជំនាញព្យាបាលដោយចលនា។ និស្សិតពេទ្យទាំងនោះ ត្រូវបានបង្រៀនដោយសាស្ត្រាចារ្យ១ក្រុមរបស់អង្គការស្ម័គ្រចិត្តអន្តរជាតិសិង្ហបុរី (SIVs) និងគ្រូបង្រៀនកម្ពុជាចំនួន១២នាក់ ដែលធ្លាប់ទទួលបានការបណ្តុះបណ្តាលកាលពីមុនពីអង្គការ SIVs និងបានអភិវឌ្ឍរួមគ្នាលើកម្មវិធីនេះផងដែរ។
លោកស្រីសាស្រ្តាចារ្យ Celia Tan នាយកប្រតិបត្តិរបស់សេវាសុខាភិបាលសិង្ហបុរី SingHealth បាននិយាយថា៖ «SingHealth ពិតជាទទួលបាននូវសិទ្ធិពិសេសក្នុងការសហការជាមួយនឹងដៃគូកម្ពុជារបស់យើងគឺ សាកលវិទ្យាល័យវិជ្ជាសាស្ត្រសុខាភិបាល ទៅលើគម្រោងនេះ។
លោកសាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាសាសាស្ត្រសុខាភិបាល បានឲ្យដឹងថា៖ «ជាមួយនឹងចំណេះបន្ថែមនេះ អង្គការ SIVs បានបញ្ចូលក្នុងមុខវិជ្ជាដែលមានស្រាប់របស់យើង តាមរយៈបង្ហាត់បង្ហាញចំណុចសំខាន់នៃការអនុវត្តព្យាបាលដោយចលនា ដែលមិនមាននៅក្នុងកម្មវិធីថ្នាក់សិក្សាកម្រិតមធ្យម។ បច្ចុប្បន្ន យើងបានបង្កើតប្រព័ន្ធអប់រំមួយសម្រាប់ការអភិវឌ្ឍក្រុមនិស្សិតពេទ្យវេជ្ជសាស្ត្ររបស់យើងក្នុងប្រទេសនេះ។ នេះគឺជាការលើកទឹកចិត្តមួយសម្រាប់ពួកគេក្នុងការរក្សាស្ថិតក្នុងវិស័យសុខាភិបាលនេះ រក្សាការសិក្សាបន្ថែម និងបន្តផ្ទេរចំណេះដឹងទៅឲ្យអ្នកជំនាន់ក្រោយ។ ការបំពេញយ៉ាងជោគជ័យនៃកិច្ចសហប្រតិបត្តិការនេះ ក៏បានជួយលើកទឹកចិត្តបន្ថែមទៀតផងដែរចំពោះផែនការនានារបស់យើងក្នុងការបង្កើតប្រព័ន្ធណែនាំផ្លូវចុះឈ្មោះដោយផ្ទាល់ឆ្ពោះទៅការយកកម្រិតថ្នាក់បរិញ្ញាបត្រលើជំនាញព្យាបាលដោយចលនា សម្រាប់សិស្សដែលបញ្ចប់ថ្នាក់វិទ្យាល័យ ដើម្បីអភិវឌ្ឍជំនាញដែលត្រូវការជាចាំបាច់នៅប្រទេសកម្ពុជា»។
អ្នកស្រី Jean Tan នាយកប្រតិបត្តិរបស់អង្គការ SIG បានឲ្យដឹងថា៖ «កម្មវិធីអភិវឌ្ឍជំនាញព្យាបាលដោយចលនាថ្នាក់បរិញ្ញា គឺជាកិច្ចសហប្រតិបត្តិការមួយក្នុងចំណោមកិច្ចសហប្រតិបត្តិការជាច្រើនរវាងសិង្ហបុរី និងកម្ពុជា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ដើម្បីជួយលើកកម្ពស់កម្រិតស្តង់ដារនៃសេវាថែទាំវេជ្ជសាស្ត្រនៅកម្ពុជា។ កិច្ចសហប្រតិបត្តិការផ្សេងទៀតក៏រាប់បញ្ចូលទាំង គម្រោងគ្រប់គ្រង និងថែទាំវេជ្ជសាស្ត្រក្នុងគ្រាអាសន្ន (ឆ្នាំ២០១៦-២០១៨) និងកម្មវិធីនីតិសម្បទា និងការកែសម្រួលឆ្អឹង (ឆ្នាំ២០១១-២០១៥)។ យើងពិតជារីករាយណាស់ក្នុងការបោះជំហានដ៏ធំមួយផ្សេងទៀតក្នុងចំណងមិត្តភាពរយៈពេល១៧ឆ្នាំរវាងអង្គការ SIF និងប្រទេសកម្ពុជា ក្នុងការលើកកម្ពស់ជីវិត និងផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជនរបស់យើង»៕ វឌ្ឍនា