ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសចិនអំពាវនាវឱ្យសហគមន៍អន្តរជាតិស្វែងរកឫសគល់នៃបញ្ហាប៉ាឡេស្ទីន

ចែករំលែក៖

អន្តរជាតិ ៖ នៅថ្ងៃទី ៥ ខែធ្នូ តាមម៉ោងក្នុងតំបន់ មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៨០ បានអនុម័តសេចក្តីសម្រេចចិត្តជាច្រើនដែលទាក់ទងនឹងប៉ាឡេស្ទីននិងតំបន់មជ្ឈិមបូព៌ា។ក្នុងពេលថ្លែងសុន្ទរកថា តំណាងចិនបានអំពាវនាវឱ្យសហគមន៍អន្តរជាតិស្វែងរកឫសគល់នៃបញ្ហាប៉ាឡេស្ទីននិងចាត់វិធានការ យ៉ាងម៉ឺងម៉ាត់ ដើម្បីកែតម្រូវភាពអយុត្តិធម៌ប្រវត្តិសាស្ត្រដែលប្រជាជនប៉ាឡេស្ទីនបានទទួលរង។

សេចក្តីសម្រេចចិត្ត ដែលបានអនុម័តនៅថ្ងៃដដែលនោះទាក់ទងនឹងវិស័យជាច្រើន រួមទាំងប្រតិបត្តិការរបស់ទីភ្នាក់ងារជួយសង្គ្រោះ និងវិស្វកម្មរបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីនខាងកើត ការផ្តល់ជំនួយដល់ជនភៀសខ្លួនប៉ាឡេស្ទីន និងទឹកដីប៉ាឡេស្ទីនដែលត្រូវបានកាន់កាប់ជាដើម។ សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានបោះឆ្នោតប្រឆាំងចំពោះសេចក្តីសម្រេចចិត្តពាក់ព័ន្ធ។

លោក Sun Lei តំណាងរងរបស់ប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងថា បញ្ហាប៉ាឡេស្ទីនគឺជាស្នូលនៃបញ្ហាមជ្ឈិមបូព៌ា ហើយប្រទេសចិនបានអំពាវនាវយ៉ាងសកម្មជាប់រហូតមកឱ្យធានាយ៉ាងជាក់លាក់នូវការឈប់បាញ់ដោយគ្រប់ជ្រុងជ្រោយនិងយូរអង្វែងនៅក្នុងតំបន់ហ្គាហ្សា ធ្វើការគ្រប់គ្រងនិងការកសាងឡើងវិញនៅក្នុងតំបន់ហ្គាហ្សាក្រោយសង្គ្រាម និងជំរុញដំណោះស្រាយបញ្ហាប៉ាឡេស្ទីនតាមវិធីនយោបាយក្នុងពេលឆាប់ៗ៕

ប្រភព ៖ (CCFR)


ចែករំលែក៖