រាជធានីភ្នំពេញ ១៧ មីនា ២០១៩ ៖ 2Pangea ដែលជាភោជនីយដ្ឋានឈ្នះពានរង្វាន់របស់ណាហ្គាវើលដ៍ មានបម្រើជូននូវអាហារថ្ងៃត្រង់រៀងរាល់ថ្ងៃអាទិត្យដែលស័ក្តិសមបំផុតសម្រាប់ស្រស់ស្រូបលក្ខណៈគ្រួសារ និងមិត្តភ័ក្តិជាមួយនឹងតម្លៃសមរម្យបំផុត!
រីករាយពិសាតាមចិត្តមុខម្ហូបពិសេសៗឈ្ងុយឆ្ងាញ់ជាច្រើនជម្រើស ដូចជា គ្រឿងសមុទ្រ សាច់ ត្រីអប់ផ្សែង ត្រីឆៅស៊ូស៊ី ភីហ្សា ស៊ុត ម្ហូបបែបអាស៊ី អាហារបែបក្លាស៊ីក និងបង្អែមជាច្រើនមុខ។ មិនតែប៉ុណ្ណោះ 2Pangea ក៏មានចង្ក្រានដែលភ្ញៀវអាចកម៉្មង់ឲ្យមេចុងភៅចម្អិនផ្ទាល់ភ្លាមៗ ខណៈកូនតូចៗ មានកន្លែងកម្សាន្ត និងញ៉ាំសូកូឡា ស្ករសំឡី និងការ៉េមផ្សែងនីដ្រូសែនផងដែរ។
ណាហ្គាវើលដ៍ ផ្តល់ជូននូវការសម្តែងសិល្បៈផ្ទាល់ និងការកម្សាន្តជាច្រើនសម្រាប់កុមារពេញមួយថ្ងៃរសៀល ដូចជាការគូររូបនៅលើមុខ រូបច្នៃចេញពីប៉េងប៉ោង ការកូតវីយ៉ូឡុងនៅលើស្បែកជើងឈើវែង និងថតរូបជាមនុស្សយន្តដែលធានាថាពិតជាសប្បាយរីករាយ!
បើកបម្រើរៀងរាល់ថ្ងៃអាទិត្យចន្លោះម៉ោង ១១:៣០ ព្រឹកដល់ម៉ោង ៣:៣០ រសៀល អាហារថ្ងៃត្រង់
ពិសេសនេះ មានតម្លៃ ១៩,៩០$ ប៉ុណ្ណោះសម្រាប់មនុស្សធំម្នាក់ក្នុងកំឡុងពេលប្រូម៉ូសិន (ដែលតម្លៃធម្មតាគឺ ៣៨$) ឥតគិតថ្លៃសម្រាប់កុមារអាយុក្រោម ៥ ឆ្នាំ និង ១៤$ សម្រាប់កុមារអាយុក្រោម ១២ ឆ្នាំ។ អ្នកអាចចតរថយន្តឥតគិតថ្លៃផងដែរនៅក្នុងចំណតដ៏ធំទូលាយក្នុងណាហ្គាទី ២។ សូមណែនាំឲ្យកក់ទុកមុនតាមរយៈ +៨៥៥ ១៥ ៤០២ ៣៤៥ ឬអ៊ីម៉ែល dining@nagaworld.com ។
ជម្រើសមួយទៀតនៅភោជនីយដ្ឋាន 2Pangea គឺអាហារប៊ុហ្វេពេលល្ងាចច្រើនមុខជាងគេក្នុងរាជធានីភ្នំពេញដែលមានបម្រើរៀងរាល់ថ្ងៃចាប់ពីម៉ោង ៥:៣០ ល្ងាច។ កម្មវិធីប្រូម៉ូសិនបច្ចុប្បន្ន គឺ អ្នកញ៉ាំទី ២ ចំណាយ ៨$ ប៉ុណ្ណោះ ហើយអ្នកអាចញ៉ាំប៊ុហ្វេបង្អែមនៅ 2Pangea ម្នាក់ ១២$ ប៉ុណ្ណោះ។
សម្រាប់អ្នកដែលចូលចិត្តអយស្ទ័រស្រស់ៗ សូមអញ្ជើញទៅកាន់ភោជនីយដ្ឋាន ៦ កន្លែងពីឥឡូវនេះរហូតដល់ចុងខែមីនា។ ណាហ្គាវើលដ៍ មានអយស្ទ័រមកពីប្រទេសបារាំង កាណាដា និងមហាសមុទ្រប៉ាស៊ីហ្វិកដែលអ្នកអាចជ្រើសរើសវិធីចម្អិន និងច្នៃ ១៨ បែបដែលក្នុងមួយចាន មាន ៣ គ្រាប់តម្លៃចាប់ពី ៦$ ប៉ុណ្ណោះ។
ជាមួយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ អ្នកអាចមកពិសាអាហារប៊ុហ្វេពេលល្ងាចបែបខ្មែរដែលមានជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៥:៣០ ល្ងាចនៅភោជនីយដ្ឋាន The Pangea ម្នាក់ ១៨,៩៩$ ប៉ុណ្ណោះ។ រីករាយពិសាម្ហូបខ្មែរមកពីទូទាំងប្រទេសកម្ពុជាអមដោយការសម្តែងសិល្បៈបុរាណខ្មែរដោយផ្ទាល់។ ម្ហូបបុណ្យចូលឆ្នាំខ្មែរពិសេស មានដូចជា សម្លខ្មែរ បន្លែសុខភាព ម្ហូបចម្បង និងបង្អែមដែលមាននៅភោជនីយដ្ឋានវិមានស៊ីធីវ៉ក ភោជនីយដ្ឋានIndochine និងភោជនីយដ្ឋានក្រោមដី Food Pavilion តម្លៃចាប់ពី ៤$ ក្នុងម្ហូបមួយមុខ។
ទទួលយកនូវបទពិសោធន៍ដ៏អស្ចារ្យជាមួយការសម្តែងសិល្បៈផ្ទាល់ទូទាំងណាហ្គាវើលដ៍ រួមទាំងការសម្តែងសិល្បៈបុរាណខ្មែរនៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ចាប់ពីម៉ោង ៥ ល្ងាចរៀងរាលថ្ងៃ។ ជាមួយម្ហូបរសជាតិដើមលំដាប់ពិភពលោក និងកម្មវិធីកម្សាន្តដ៏សម្បូរបែប ណាហ្គាវើលដ៍គឺជាមណ្ឌលកម្សាន្តដ៏ស័ក្តិសមបំផុតសម្រាប់ក្រុមគ្រួសារ មិត្តភ័ក្តិ និងដៃគូពាណិជ្ជកម្មរបស់អ្នក!
អំពីណាហ្គាវើលដ៍
ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទស្វ៊ីត និងដឺលុច្សជាង ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹប ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាទី ២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តសម្បូរបែប និងសាលដ៏ធំសម្រាប់រៀបចំកម្មវិធី ឬការប្រជុំផ្សេងៗ។
សម្រាប់សំណួរទាក់ទងនឹងការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងមកកាន់ ៖
Ms. Melanie Loong
Senior Marketing Communications Manager Tel: (+855) 10 737 684 Email: melanieloong@nagaworld.com |
កញ្ញា ភោគ សូលីនដា
Brand Executive, Marketing Communications Tel: (+855) 15 61 88 86 Email: phouksolinda@nagaworld.com |