ព័ត៌មានទាន់ហេតុការណ៍៖

សាហាវណាស់ ជនជាតិជប៉ុន២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីប្លន់ សម្លាប់អ្នករត់តាក់ស៊ី

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាជនជាតិជប៉ុន២នាក់ ដែលធ្វើសកម្មភាពអារកសម្លាប់អ្នករត់តាក់ស៊ី ប្លន់យករថយន្តម៉ាក់ហាយឡេនឌ័រ១គ្រឿង​ នៅវេលាម៉ោង ៥និង២០នាទីល្ងាច ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្រុកពួក ខេត្តសៀមរាប។

ជនរងគ្រោះដែលស្លាប់ឈ្មោះ ហ៊ឹម ចាន់ ភេទប្រុស មានអាយុប្រមាណជាង៤០ឆ្នាំ មានមុខរបអ្នករត់តាក់ស៊ីពីសៀមរាប ស្វាយ បាត់ដំបង ប៉ោយប៉ែត ឡែម ។

ព័ត៌មានបានដឹងពីសមត្ថកិច្ចថា៖ នៅពេលដែលធ្វើសកម្មភាពប្លន់អារកសម្លាប់អ្នករត់តាក់ស៊ី​ប្លន់យករថ យន្ត១គ្រឿង ម៉ាក់ហាយឡេនឌ័រ ពណ៌ទឹកប្រាក់ ដែលពាក់ស្លាក់ ភ្នំពេញ2AB.5218 ។

ជនសង្ស័យជាជនជាតិជប៉ុន២នាក់ ធ្វើសកម្មភាពអារក អ្នកបើកបរជាអ្នករត់តាក់ស៊ី ហើយបានទម្លាក់ ចោលត្រូវបានសមត្ថកិច្ចទទួលព័ត៌មានបានដឹងស្រាវជ្រាវ ដេញតាមរថយន្តមុខសញ្ញាបានបើករត់ទៅបុកគោយន្តកន្ត្រៃដឹកស្រូវ បណ្តាលឲ្យដាច់កង់មុខម្ខាងហើយ រេចង្កូតទៅបុកតូបលក់គុយទាវពេលនោះកម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់បានភ្លាមៗ ៕ ប៊ុនរិទ្ធី


ចែករំលែក៖