ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលបង្ក្រាបករណីចោរកម្មលួចកាច់បំបែកសោរកម៉ូតូជនសង្ស័យទាំង៤នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នគរបាលបង្ក្រាប ករណី ចោរកម្ម លួចកាច់បំបែកសោរកម៉ូតូ ។ នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ០៣ និង ៤០នាទី នៅចំណុច ភូមិ២ សង្កាត់២ ក្រុងខេត្តព្រះសីហនុ មានករណី ចោរកម្ម លួចកាច់បំបែកសោរកម៉ូតូ មួយកើតឡើង បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព លួចកាច់បំបែកសោរកម៉ូតូរបស់ជនរងគ្រោះម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ស្លាកលេខៈ ព្រះសីហនុ ១F៥៧៣៦ មានលេខតួ និងលេខម៉ាស៊ីនៈ ៥១០៥៤៦៧ រួចជិះគេចខ្លួនបាត់ បន្ទាប់ពីបានទទួលដំណឹងភ្លាម កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ កម្លាំងប៉ុស្តិ៍គរបាលទាំង៤ ( ក្នុងក្រុង ) បានសហការគ្នាស្ទាក់ចាប់បានជនសង្ស័យចំនួន ០២នាក់ រួចបន្តទៅចាប់ឃាត់ខ្លួនបក្ខពួករបស់ជនសង្ស័យបានចំនួន ០២នាក់ បន្ថែមទៀត សរុប ០៤នាក់ ។ ជនរងគ្រោះឈ្មោះ នាង សុវណ្ណី ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិ៣ សង្កាត់៣ ក្រុងខេត្តព្រះសីហនុ ។

សម្ភារបាត់បង់៖ ម៉ូតូ ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ស្លាកលេខៈ ព្រះសីហនុ ១F៥៧៣៦ មានលេខតួ និងលេខម៉ាស៊ីនៈ ៥១០៥៤៦៧ ។

ជនសង្ស័យទាំង ០៤នាក់ ១ឈ្មោះ សាំង ស៊ុនហាក់ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅជិតរោងចក្រ ញូវស្តារ ភូមិ១ សង្កាត់១ ក្រុងខេត្តព្រះសីហនុ ។ ២ ឈ្មោះ ហុង ឌីទិត្យាមុន្នី ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅមុខរោងចក្រ ក្រោន ភូមិ១ សង្កាត់១ ក្រុងខេត្តព្រះសីហនុ ។ ៣ ឈ្មោះ គង់ បញ្ញា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ បុគ្គលិកហាងកាហ្វេ មានទីលំនៅ ភូមិ១ សង្កាត់១ ក្រុងខេត្តព្រះសីហនុ ។ ៤ឈ្មោះ សៅ សារិត ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ រៀនជួសជុលម៉ូតូ មានទីលំនៅជិតរោងចក្រ ញូវស្តារ ភូមិ១ សង្កាត់១ ក្រុងខេត្តព្រះសីហនុ ។

វត្ថុតាងចាប់យកបាន៖ សោរច្នៃសំរាប់កាច់បំបែកសោរម៉ូតូ ០២ដើម សោរលេខ៨ ចំនួន ០១ដើម ទុយណឺវីស ០១ដើមម៉ូតូ ០១គ្រឿង ម៉ាក វេវ ពណ៌ខ្មៅ គ្មានស្លាកលេខ មានលេខតួ និងលេខម៉ាស៊ីនៈ ០៦៧២២៨២ ( មធ្យោបាយជិះធ្វើសកម្មភាព ) ។ស្លាកលេខម៉ូតូ ០១សន្លឹក មានលេខៈ ព្រះសីហនុ ១F៥៧៣៦ ( ផលនៃអំពើលួច ) ។

ម៉ូតូ ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ គ្មានស្លាកលេខ មានលេខតួ និងលេខម៉ាស៊ីនៈ ៥១០៥៤៦៧ ( ផលនៃអំពើលួច ) ។

ចំពោះករណីនេះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖