ព័ត៌មានទាន់ហេតុការណ៍៖

វេណេហ្ស៊ុយអេឡាកែទម្រង់ រដ្ឋាភិបាល ដើម្បីការពារស្នាដៃបដិវត្តន៍

ចែករំលែក៖

វិបត្តិវេណេហ្ស៊ុយអេឡា ពិបាកក្នុងការដោះស្រាយស្វែងរកការបញ្ចប់ ប្រសិនជាមិនមាន ការលូកដៃពីប្រទេសខាងក្រៅទេនោះ ​។ អង្គការសហប្រជាជាតិ​ នឹងចូលរួមស្វែងរកដំណោះស្រាយបញ្ចប់វិបត្តិ ។

នៅពេលនេះ ដើម្បីការពារសមិទ្ធផលបដិវត្តន៍ ប្រធានាធិបតី វេណេហ្ស៊ុយអេឡា បានសម្រេច​រុះរើគណៈរដ្ឋមន្ត្រី ។ ប្រធានាធិបតីវេណេហ្ស៊ុយអេឡា​បានកែទម្រង់ស៊ីជម្រៅ ដោយឲ្យមន្ត្រីទាំងអស់នៅក្នុងជួររដ្ឋាភិបាល លាលែងចេញពីតំណែងដើម្បីរៀបចំសារជាថ្មី ។

អនុប្រធានាធិបតី វេណេហ្ស៊ុយអេឡា លោក Delcy Rodriguez ​បានឲ្យដឹងថា ប្រធានាធិបតី ម៉ាឌូរ៉ូ បានស្នើដល់មន្ត្រីទាំងអស់ នៅក្នុងជួរគណៈរដ្ឋមន្ត្រីលាលែងចេញពីតំណែង ដើម្បីកែទម្រង់ រដ្ឋាភិបាលជាថ្មី​។

ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក​ Nicolas Maduro បានស្នើដល់គណៈរដ្ឋមន្ត្រីលាលែងពីតំណែង​ដើម្បីកែទម្រង់ស៊ីជម្រៅ បញ្ចប់វិបត្តិ។ ការកែទម្រង់ខាងលើ របស់​រដ្ឋាភិបាលវេណេហ្ស៊ុយអែឡា ដើម្បី ការពារសម្ថផលបដិវត្តន៍ និងការពារទឹកដី​រួចផុតពីការគំរាមកំហែងនានាពីសត្រូវ។

វិបត្តិនៅវេណេហ្ស៊ុយអេឡាកាន់តែតានតឹង ក្រោយពេលដែល​មេបក្សប្រឆាំង លោក​ Juan Guaido ​កាលពីថ្ងៃទី​២៣ ខែមករាឆ្នាំ​២០១៩ បានប្រកាសតាំងខ្លួនជា ប្រធានាធិបតី បណ្តោះអាសន្ន នៅក្នុងមហាបាតុកម្មនៅទីក្រុង​ Caracas ។​ ជាមួយគ្នានោះដែរ បណ្តាប្រទេសលោកខាងលិច ក្នុបនោះមាន អាមេរិក អ៊ីស្រាអ៊ែល អូស្ត្រាលីនិងប្រទេសតំបន់អឺរ៉ុប ជាដើមបានប្រកាសទទួលស្គល់លោក Guaido ជាប្រធានាធិបតីស្រប់ច្បាប់នៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា ។

ចំណែកប្រទេសរុស្ស៊ី ចិន អ៊ីរ៉ង គុយបា … បានប្រកាសប្រឆាំង និងលោក​ Guaido ដោយគាំទ្រប្រធានាធិបតីវេណេហ្សុយអេឡា លោកម៉ាឌូរ៉ូ ៕


ចែករំលែក៖