ព័ត៌មានទាន់ហេតុការណ៍៖

លោក ចេង ស្រុង បាន ចូលរួមក្នុងពីធិប្រកាស ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃចន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បាន ចូលរួមក្នុងពីធិប្រកាស ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលាខេត្តព្រះសីហនុ។

សូមបញ្ជាក់ដែរថា៖ លោក សាយ សំអាល់ ក៏ត្រូវបានតែងតាំងជា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តព្រះ សីហនុ ជំនួសលោក ប៉ុល សារឿន ដែលផ្ទេរភារកិច្ចទៅជាអនុប្រធាន ក្រុមការងារ ថ្នាក់ជាតិចុះមូលដ្ឋាន រាជធានីភ្នំពេញវិញ ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖