វិបត្តិវេណេហ្ស៊ុយអេឡា ពិបាកក្នុងការដោះស្រាយស្វែងរកការបញ្ចប់ ប្រសិនជាមិនមាន ការលូកដៃពីប្រទេសខាងក្រៅទេនោះ ។ អង្គការសហប្រជាជាតិ នឹងចូលរួមស្វែងរកដំណោះស្រាយបញ្ចប់វិបត្តិ ។
នៅពេលនេះ ដើម្បីការពារសមិទ្ធផលបដិវត្តន៍ ប្រធានាធិបតី វេណេហ្ស៊ុយអេឡា បានសម្រេចរុះរើគណៈរដ្ឋមន្ត្រី ។ ប្រធានាធិបតីវេណេហ្ស៊ុយអេឡាបានកែទម្រង់ស៊ីជម្រៅ ដោយឲ្យមន្ត្រីទាំងអស់នៅក្នុងជួររដ្ឋាភិបាល លាលែងចេញពីតំណែងដើម្បីរៀបចំសារជាថ្មី ។
អនុប្រធានាធិបតី វេណេហ្ស៊ុយអេឡា លោក Delcy Rodriguez បានឲ្យដឹងថា ប្រធានាធិបតី ម៉ាឌូរ៉ូ បានស្នើដល់មន្ត្រីទាំងអស់ នៅក្នុងជួរគណៈរដ្ឋមន្ត្រីលាលែងចេញពីតំណែង ដើម្បីកែទម្រង់ រដ្ឋាភិបាលជាថ្មី។
ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក Nicolas Maduro បានស្នើដល់គណៈរដ្ឋមន្ត្រីលាលែងពីតំណែងដើម្បីកែទម្រង់ស៊ីជម្រៅ បញ្ចប់វិបត្តិ។ ការកែទម្រង់ខាងលើ របស់រដ្ឋាភិបាលវេណេហ្ស៊ុយអែឡា ដើម្បី ការពារសម្ថផលបដិវត្តន៍ និងការពារទឹកដីរួចផុតពីការគំរាមកំហែងនានាពីសត្រូវ។
វិបត្តិនៅវេណេហ្ស៊ុយអេឡាកាន់តែតានតឹង ក្រោយពេលដែលមេបក្សប្រឆាំង លោក Juan Guaido កាលពីថ្ងៃទី២៣ ខែមករាឆ្នាំ២០១៩ បានប្រកាសតាំងខ្លួនជា ប្រធានាធិបតី បណ្តោះអាសន្ន នៅក្នុងមហាបាតុកម្មនៅទីក្រុង Caracas ។ ជាមួយគ្នានោះដែរ បណ្តាប្រទេសលោកខាងលិច ក្នុបនោះមាន អាមេរិក អ៊ីស្រាអ៊ែល អូស្ត្រាលីនិងប្រទេសតំបន់អឺរ៉ុប ជាដើមបានប្រកាសទទួលស្គល់លោក Guaido ជាប្រធានាធិបតីស្រប់ច្បាប់នៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា ។
ចំណែកប្រទេសរុស្ស៊ី ចិន អ៊ីរ៉ង គុយបា … បានប្រកាសប្រឆាំង និងលោក Guaido ដោយគាំទ្រប្រធានាធិបតីវេណេហ្សុយអេឡា លោកម៉ាឌូរ៉ូ ៕