ព័ត៌មានទាន់ហេតុការណ៍៖

បុរសអ្នករត់ម៉ូតូកង់បីឥណ្ឌាម្នាក់ ខ្យល់គរស្លាប់ ពេលដេកលើកង់បីហើយភ្ញៀវទៅដាស់

ចែករំលែក៖

ភ្នំពេញ ៖ បុរសអ្នករត់ម៉ូតូកង់បីឥណ្ឌាម្នាក់បានខ្យល់គរស្លាប់ ពេលដេកលើកង់បី ហើយភ្ញៀវទៅដាស់ជិះ ពេលភ្ញាក់ឡើង ក៏ស្រាប់តែមិនស្រួលខ្លួនថប់ៗដង្ហើម ក៏ឲ្យភ្ញៀវស្រីម្នាក់កោសខ្យល់ និងច្របាច់ដៃជើង ខណៈកំពុងកោសខ្យល់ ក៏បែកពពុះមាត់ដាច់ខ្យល់ស្លាប់ភ្លាមៗ ។

ហេតុការណ៍នេះ បានភ្ញាក់ផ្អើលកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នៅក្នុងវត្តគៀនឃ្លាំង ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

បុរសរងគ្រោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណពិតប្រាកដនោះទេ ដឹងតែឈ្មោះ ភ័ណ អាយុប្រមាណ៤០ឆ្នាំ រស់នៅភូមិព្រែកខ្សាយ ស្រុកពាមរ៍ ខេត្តព្រៃវែង ។

ប្រភពពីកន្លែងកើតហេតុឲ្យដឹងថា ជនរងគ្រោះ ពេលថ្ងៃហូបបាយរួច គេតែងតែឃើញមកដេកសម្រាកលើម៉ូតូកង់បីឥណ្ឌារបស់ខ្លួននៅក្រោមដើមឈើក្នុងវត្តគៀនឃ្លាំងនោះរាល់ថ្ងៃ ហើយថ្ងៃកើតហេតុ ខណៈដេកដូចសព្វមួយដង ក៏មានភ្ញៀវទៅដាស់ជិះ ។

ប្រភពពីអ្នកនៅកន្លែងកើតហេតុ បានឲ្យដឹងទៀតថា មុនពេលកើតហេតុ បុរសរងគ្រោះកំពុងដេកនៅលើម៉ូតូកង់បីឥណ្ឌា របស់ខ្លួនក៏មានភ្ញៀវ២នាក់ប្តីប្រពន្ធ ទៅដាស់ជិះ ប៉ុន្តែខណៈដាស់ភ្ញាក់ឡើងបុរសរងគ្រោះ មានអាការៈមិនស្រួលខ្លួន ថប់ៗដង្ហើម មិនអាចទៅបាន ក៏ឲ្យភ្ញៀវនោះកោសខ្យល់ឲ្យ ឃើញដូចនោះអ្នកនៅក្បែរនោះ ២ . ៣នាក់បានជួយចាប់ច្របាច់សំរួលសរសៃ លាបប្រេងកូឡា ក៏ស្រាប់តែជនរងគ្រោះធូរស្រាល តែបែរជា បែកពពុះមានមិនស្រួលខ្លាំងឡើង ក៏នាំគ្នាហៅឡានពេទ្យ តែមិនទាន់បានហៅមកដល់ផង ជនរងគ្រោះ ក៏ដាច់ខ្យល់ស្លាប់តែម្តង ៕ ជ្រោយពេជ្រ


ចែករំលែក៖