ភ្នំពេញ៖ ទីតាំងយីហោគ្លីនិក សួគ៌ា ជាកន្លែងពិគ្រោះ និងព្យាបាលដល់ប្រជាពលរដ្ឋទូទៅនិងគឺជាទីកន្លែងដែលទុកចិត្តរបស់អតិថិជន
ក្នុងការព្យាបាល និងពិគ្រោះយោបល់ ដែលធ្វើឲ្យប្រជាពលរដ្ឋផ្តល់ទំនុកចិត្តលើក្រុមគ្រូពេទ្យដែលមានជំនាញច្បាស់លាស់ ។ ទីតាំងគ្លីនិកសួគ៌ា
មានអសយដ្ឋានផ្ទះលេខ២៤០ ផ្លូវលេខ២១៧(ចម្ការដូង) ស្ថិតនៅភូមិឫស្សីទី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា ក្នុងរយៈពេលថ្មីៗមកនេះ ទីតាំងគ្លីនិកខាងលើ បានព្យាបាលអតិថិជនជាច្រើននាក់បានធូររួចជាសះស្បើយ ហើយក្នុងនោះដែរ ស្រាប់តែ
មានប្រព័ន្ធផ្សព្វផ្សាយសង្គមfacebookមួយចំនួនចេះតូចយកមកចុះផ្សាយមូលបង្កាច់ ដោយលើកឡើងថាខាងគ្លីនិកយកសេវាថ្លៃវាខុសពីការពិត ។
បើតាមសម្តីអ្នកគ្រប់គ្រងគ្លីនិកសួគ៌ាបានឲ្យដឹងថា
តម្លៃសេវាដែលអតិថិជនចូលមកពិគ្រោះនិងព្យាបាល គឺមានតម្លៃសមរម្យ មិនថ្លៃដូចការលើកឡើងនោះឡើយ ហើយនៅពេលថ្មីៗនេះ
ក្រុមការងារនៃមន្ទីរសុខាភិបាល បានចុះមកពិនិត្យរកមិនឃើញ មិនមានការលើកឡើងរបស់អតិថិជនថា ការព្យាបាល
យកសេវាថ្លៃនោះទេ ក្នុងនោះផងដែរ ក្រុមការងារមន្ទីរសុខាភិបាល ក៏ដូចជាមន្ត្រីជំនាញ បានឲ្យម្ចាស់ទីតាំងធ្វើតារាងបញ្ជាក់តម្លៃ
ឲ្យបានធំ សម្រាប់ឲ្យអតិថិជនមើលឃើញច្បាស់ និងដាក់តាំងតារាងនេះនៅកន្លែងទទួលភ្ញៀវផងដែរ ។
បើនិយាយពីបរិស្ថានក្នុងគ្លីនិកល្អមានបន្ទប់ធំទូលាយបន្ទប់សង្គ្រោះហើយក្រុមគ្រូពេទ្យមានវិជ្ជាជីវះត្រឹមត្រូវនឹងមានការរាក់ទាក់ជាមួយអថិតិជនដែលបានចូលមកពិនិត្យហើយព្យាបាលក្នុងគ្លិនិកនេះផងដែរ៕ អរុណរះ