ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី លឹម គានហោ បានបន្តដឹកនាំអង្គប្រជុំត្រួតពិនិត្យបច្ចេកទេស ក្នុងការបង្វែរទឹកស្ទឹងព្រែកត្នោត

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានបន្តដឹកនាំអង្គប្រជុំត្រួតពិនិត្យបច្ចេកទេស ក្នុងការបង្វែរទឹកស្ទឹងព្រែកត្នោតដែលជានិច្ចជាកាល នារដូវវស្សាតែងបង្កឡើងនូវជំនន់គំរាមកំហែងដល់ខេត្ត៖ កំពង់ស្ពឺ កណ្តាល តាកែវ ពិសេសរាជធានីភ្នំពេញ ។

គោលបំណងសំខាន់នៃគំរោងនេះគឺត្រូវរកដំណោះស្រាយជាបន្ទាន់ព្រោះដំណើរការអភិវឌ្ឍន៍មិនអនុញ្ញាតិឲ្យប្រើប្រាស់នូវហេដ្ធារចនាសម្ពន្ធ័ដែលមានស្រាប់ទៀតនោះឡើយ។ ដូចនេះទើបគោលបំណងនៃគំរោងគឺបង្វែរបរិមាណទឹកដែលមានធារទឹកអតិបរិមារហូតទៅដល់ ១២០០-១៥០០ម៉ែត្រគូប/s ដោយចាប់បង្វែរពីភាគខាងលើមុនធ្លាក់មកដល់សំណង់៧មករាតំរង់ឆ្ពោះទៅកាន់ខេត្តតាកែវដោយទុកជាវិធានដើម្បីរំដោះទឹកជំនន់ផង និងស្រោចស្រពផលដំណាំផង ដោយរក្សាទឹកតាមលំហូរស្ទឹងព្រែកត្នោតចាស់ក្នុងកម្រិតសមល្មមដែលអាចធានាបានតែប៉ុណ្ណោះ៕ សុខ ខេមរា

 


ចែករំលែក៖