តើការបោះឆ្នោតលើកដំបូងក្នុងរយៈ ពេល ៨ឆ្នាំកន្លងមក នឹងចាប់តាំងពីការធ្វើ រដ្ឋប្រហារនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០ ១៤ នៅក្នុងប្រទេសថៃ ថាតើអាចនាំមក នូវស្ថិរភាពនយោបាយ អភិវឌ្ឍន៍ សេដ្ឋកិច្ច ដូចការចង់បានរបស់ពលរដ្ឋ ក្នុងរយៈពេល ជិតពីរទសវត្សរ៍កន្លងមក ក្រោយរដ្ឋប្រហារទម្លាក់ថាក់ស៊ីនដែរឬអត់?
បច្ចុប្បន្ន ទីក្រុងបាងកកប្រទេសថៃ កំពុងតែ កក្រើកដោយសារតែការឃោសនាស្វែងរកសំឡេងគាំទ្រ ពីពលរដ្ឋសម្រាប់ការបោះឆ្នោតនាថ្ងៃទី២៤ខែមីនា ត្រូវបាន គេវាតម្លៃថា អាចនឹងនាំមកនូវការផ្លាស់ប្តូរថ្មី ដល់នយោបាយថៃ។ បេក្ខភាពនាយក រដ្ឋមន្ត្រីចាំបាច់ត្រូវតែទទួលបានអាសនៈ ដល់ទៅ៣៧៦ក្នុងចំណោម៧៥០អាសនៈ ក្នុងសភាពទើបអាចដឹកនាំប្រទេសថៃ បាន។
នៅមុនការបោះឆ្នោតនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធចាន់អូចា បានបង្ហាញពីក្តីសង្ឃឹមថាការបង្កើតរដ្ឋាភិបាលថ្មីនឹងធ្វើឡើងយ៉ាងរលូន។ តាមការស្ទង់មតិ លោកប្រាយុទ្ធចាន់អូចាទទួលបានការគាំទ្រខ្ពស់ជាងគេសម្រាប់កាន់តំណែងនាយករដ្ឋ មន្ត្រីថៃ។ ប៉ុន្តែនៅមានគណបក្ស ដើម្បី ជាតិថៃ ទទួលបានសំឡេងគាំទ្រយ៉ាងខ្លាំងពីពលរដ្ឋ និងពលករនៅភាគឦសាន ប្រទេសថៃ។
ថៃជាប្រទេសនាំអង្ករចេញទៅក្រៅ ប្រទេសច្រើនជាងគេបំផុតនៅលើពិភព លោក សេដ្ឋកិច្ចថៃភាគច្រើនពឹងផ្អែកទៅលើវិស័យកសិកម្មក្នុងនោះមានការផលិត ស្រូវ អង្ករជាដើម។ប៉ុន្តែសមាគមស្រូវអង្ករ ថៃបានបញ្ជាក់ថា ទិន្នផលនាំចេញនៅ ក្នុងឆ្នាំ២០១៩នេះធ្លាក់ចុះ១៤ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៨។ ប្រជា កសិករថៃ ដើរតួនាទីយ៉ាងសំខាន់ក្តោប ក្តាប់សន្លឹកឆ្នោតភាគច្រើន ក្នុងចំណោម ពលរដ្ឋគ្រប់អាយុបោះឆ្នោត ដល់ទៅ៥១ លាននាក់ ដែលត្រូវចូលរួមបោះឆ្នោតនាថ្ងៃទី២៤ខែមីនាខាងមុខ ។
ក្រុមអ្នកឯកទេសវិភាគធ្លាប់បានលើកឡើងថា ប្រសិនបើមេដឹកនាំយោធាបន្តជាប់ឆ្នោតនោះស្ថានការណ៍នយោបាយនៅក្នុងប្រទេសថៃមិនមានអ្វីប្រែប្រួលខុសច្រើននោះឡើយ។ផ្ទុយទៅវិញប្រសិនបើគណ បក្សផ្សេងជាប់ឆ្នោតជានាយករដ្ឋមន្ត្រី គឺ ដានចាស់ពិបាកនៅក្នុងការលុបបំបាត់ខ្លាំងណាស់ ពេលនោះអាចនឹងមានការធ្វើមហាបាតុកម្មដឹកនាំដោយ លោកប្រយុទ្ធចាន់អូ ចា ជាមិនខាន ហើយយោធាក៏នឹងអាចបន្តចូលរួមធ្វើរដ្ឋប្រហារ ជាថ្មីទៀតដែរ ។
ក្នុងចំណោមបេក្ខភាព តំណែងនាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោតមាន៦៨រូប ប៉ុន្តែ អ្នកដែលមានសង្ឃឹមទទួលបានសំឡេង គាំទ្រខ្ពស់ អាចប្រកួតប្រជែងខ្ពស់បំផុតនោះមានតែ៥រូបប៉ុណ្ណោះ ។
ការបោះឆ្នោតនៅក្នុងប្រទេសថៃ នឹងធ្វើឡើងនៅថ្ងៃទី២៤ខែមីនា ហើយកាលពីថ្ងៃទី១៧កន្លងមក ថៃបានចាប់ផ្តើមបោះឆ្នោតមុនកំណត់ឲ្យ ពលរដ្ឋថៃនៅក្រៅប្រទេស និងកម្លាំងយោធាមានឱកាសបោះឆ្នោតមុនគេបង្អស់។ បេក្ខភាពនាយករដ្ឋមន្ត្រីថៃមានដល់ទៅ៦៨រូបក្នុងនោះមាន៥រូបប៉ុណ្ណោះដែលមានសង្ឃឹមខ្ពស់ ។
ក្នុងចំណោមបេក្ខភាពដែលលេចថ្លោជាងគេបំផុត ទាំង៥រូបមាន ៖
១-Prayuth Chan-O-Cha អាយុ៦៤ឆ្នាំ កាន់តំណែងនាយករដ្ឋមន្ត្រីដឹកនាំប្រទេសថៃ តាំងពីឆ្នាំ២០១៤។
២- Sudarat Keyuraphan ធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីកសិកម្ម និងសុខាភិបាល។លោកស្រី Sudarat ជាបេក្ខភាពលេចធ្លោបំផុតនៅក្នុងគណបក្សភឿថៃ ជាគណបក្សប្រឆាំងធំបំផុត និងជិតស្និទ្ធជាមួយអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីនស៊ីណាវ៉ាត្រា ។
៣-Abhisit Vejjajiva អតីតនាយករដ្ឋមន្ត្រី ជាគណបក្សប្រឆាំងនៅក្នុងប្រទេសថៃ។ លោកមានវ័យ ៥៤ឆ្នាំ និងជាគូប្រជែង កន្លងមកជាមួយគណបក្សភឿថៃទៀតផង។
៤-Anutin Charnvirakul អាយុ៥២ឆ្នាំ មេដឹកនាំគណបក្ស Bhum Jai Thai ទទួលបានការគាំទ្រពីពលរដ្ឋ ជាច្រើននៅតំបន់ភាគកណ្តាលនិងភាគខាងជើង ។
៥-Thanathorn Juangroongruangkit លោក Thanathorn អាយុ៤០ ឆ្នាំជាបេក្ខភាពក្មេងជាងគេ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនថៃ៕ ធី រីណា