ក្រុមជនកំហូចបានលួចបង្កប់កាមរ៉ានៅតាមបន្ទប់គេងសណ្ឋាគារ និងបន្ទប់ទឹក ថតសកម្មភាពអាក្រាតកាយរបស់ស្រីៗ ហើយពេលខ្លះមានទាំង ការស្និទ្ធស្នាលរបស់គូស្នេហ៍នៅក្នុងបន្ទប់សណ្ឋាគារផងដែរ ។ ក្រុមជនខិលខូចបានបង្ហោះរូបតាមអ៊ីនធើណេត ពេលខ្លះ ផ្សាយផ្ទាល់ទៀតផង រកលុយបានយ៉ាងច្រើន ពិសកម្មភាពដ៏អាក្រក់នេះ ។
ប៉ុន្តែការធ្វើអាក្រក់មិនបានយូរនោះឡើយ កម្លាំងប៉ូលិសបានចាប់ខ្លួនបុរស៤នាក់ជាប់ពាក់ព័ន្ធ ។ តាមការលើកឡើង មានភ្ញៀវសី្រៗ ចូលសម្រាកនៅតាមសណ្ឋាគារ ក្នុងប្រទេសកូរ៉េខាងត្បូងរហូតដល់១៦០០នាក់ ត្រូវជនខិលខូច បង្កប់កាមរ៉ា លួចថតវីដេអូ សកម្មភាព រួចបង្ហោះនៅលើបណ្តាញអ៊ីនធើណេត ឬផ្សាយបន្តផ្ទាល់ រកលុយបានរាប់ពាន់ដុល្លារ ។
ភ្នាក់ងារប៉ូលិសជាតិកូរ៉េខាងត្បូង កាលពីថ្ងៃទី២១ ខែមីនា ប្រកាសថា បុរស៤នាក់ត្រូវបានចោទប្រកាន់ទោសរួចហើយ ។ ពួកគេបានធ្វើសកម្មភាពលួចដំឡើងកាមរ៉ាសម្ងាត់ នៅលើទូរទស្សន៍, នៅតាមម៉ាស៊ីនផ្លុំសក់ស្ត្រី និងនៅលើឧបករណ៍អេឡិចត្រូនិកផ្សេងទៀត តាមបន្ទប់ដេកចំនួន៤២បន្ទប់ ក្នុងសណ្ឋាគារចំនួន៣០ ទូទាំងប្រទេសកូរ៉េខាងត្បូង ។
ប៉ូលិសបានចោទប្រកាន់បុរសទាំងនេះ បន្ទាប់ពីពួកគេរកលុយបានប្រហែល៦,២១០ដុល្លារ ពីការបង្ហោះវីដេអូ ឬផ្សាយបន្តផ្ទាល់ វីដេអូ ពីកាមរ៉ាសម្ងាត់នោះនៅលើបណ្តាញអ៊ីនធើណេត ។ បុរសទាំងនេះ បានចាប់ផ្តើមបង្ហោះនៅចុងឆ្នាំមុន ។
សព្វថ្ងៃ ការចែកចាយវីដេអូខុសច្បាប់ ដែលថតបានតាមកាមរ៉ាសម្ងាត់ គឺកំពុងក្លាយជាបញ្ហាស្មុគស្មាញនៅកូរ៉េខាងត្បូង ។ ឆ្នាំមុន ស្ត្រីៗកូរ៉េខាងត្បូង ជាច្រើននាក់បានប្រមូលផ្តុំតវ៉ាច្រើនលើកច្រើនសារក្នុងទីក្រុងសេអ៊ូល ទាមទារឲ្យរដ្ឋាភិបាលចាត់វិធានការតឹងរ៉ឹងប្រឆាំងជនល្មើស និងអ្នកចែកចាយវីដេអូខុសច្បាប់ទាំងនេះ ៕