ព័ត៌មានទាន់ហេតុការណ៍៖

គ្រូបង្រៀន នៅសាលាភូមិន្ទភ្នំពេញម្នាក់ រងការប្ដឹងចោទប្រកាន់ ពីបទរំលោភ សេពសន្ថវៈ ប្រឈមសំណង២ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ លោកយឹម ម៉ុងតឿន ភេទប្រុស អាយុ៤៣ឆ្នាំ ស្នាក់នៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដែលជាគ្រូបង្រៀននៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ រងការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈលើស្ត្រីម្នាក់ បានសម្រេចចំនួន២ដង តែលទ្ធផលចុងក្រោយសុំសងត្រឹមតែ២.៥០០ដុល្លារប៉ុណ្ណោះដើម្បីបញ្ចប់រឿង ។ ប៉ុន្តែរឿងនេះមិនទាន់បានដោះស្រាយចប់សព្វគ្រប់នៅឡើយទេ ខណៈជនសង្ស័យកំពុងមានសិទ្ធិដើរហើរយ៉ាងរំភើយ ព្រោះតែខាងស្រីមិនព្រមទទួលយកសំណងរដ្ឋប្បវេណីចំនួន២.៥០០ដុល្លារ ដោយប្ដឹងទាមទារសំណងចំនួន២ម៉ឺនដុល្លារ នៅសាលាដំបូងរាជធានីភ្នំពេញវិញ ។

បើយោងតាមពាក្យបណ្ដឹងផ្លូវការរបស់ស្ត្រីរងគ្រោះ ដែលបានប្ដឹងឈ្មោះ យឹម ម៉ុងតឿន ភេទប្រុស អាយុ៤៣ឆ្នាំ ស្នាក់នៅភូមិតាងួនសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដែលជាគ្រូបង្រៀននៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ទៅសាលាដំបូងរាជធានីភ្នំពេញ តាមរយៈមេធាវី កែវ វ៉ាន្នី កាលពីថ្ងៃសៅរ៍ ៣រោច ខែផល្គុនឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមីនា​ ឆ្នាំ២០១៩នេះ ។

ទោះបីជាមានពាក្យបណ្ដឹងដល់តុលាការក្ដី ប៉ុន្តែតាមប្រភពច្បាស់ការណ៍ បានបង្ហើបថា មកទល់ពេលនេះ លោក យឹម ម៉ុងតឿន គ្រូបង្រៀននៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលរងការចោទប្រកាន់នូវពាក្យបណ្ដឹង «ក្នុងបទរំលោភសេពសន្ថវៈ» តែបុគ្គលរូបនេះ នៅតែមានសេរីភាពដើរហើរយ៉ាងសប្បាយ ទោះបីការចរចាសំណងរដ្ឋបវេណីមិនទាន់ត្រូវរ៉ូវគ្នានៅឡើយ ៕ សហការី

 


ចែករំលែក៖