ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន Cellcard ចែកចាយម៉ាស៊ីនភ្លើងចំនួន១គ្រឿងក្នុងមួយថ្ងៃដើម្បីជួយផ្គត់ផ្គង់ដល់ក្រុមគ្រួសារដែលកង្វះថាមពលអគ្គិសនីប្រើប្រាស់

ចែករំលែក៖

ភ្នំពេញ៖ ក្រុមហ៊ុន Cellcard បានប្រកាសថាខ្លួននឹងធ្វើការផ្ដល់ជូនម៉ាស៊ីនភ្លើងចំនួន ៦០គ្រឿងទៅដល់អតិថិជនរបស់ខ្លួន ដែលកំពុងជួបបញ្ហាកង្វះថាមពលអគ្គិសនីនៅទូទាំងប្រទេស។

សេចក្តីប្រកាសនេះធ្វើឡើងដោយក្រុមហ៊ុន Cellcard នឹងធ្វើការបញ្ចូលរង្វាន់នេះទៅក្នុងចំណោមរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ផ្សេងទៀត នៅក្នុងកម្មវិធីដែលទទួលបានការគាំទ្រដ៏ច្រើនរបស់ខ្លួនគឺ កម្មវិធី«បញ្ចូលលុយ ហើយឈ្នះ” ដែលនឹងផ្តល់រង្វាន់ជារៀងរាល់ថ្ងៃដល់អ្នកដែលធ្វើការបញ្ចូលទឹកប្រាក់យ៉ាងតិច 1ដុល្លារ ទៅក្នុងគណនី។

លោក Ian Watson នាយកប្រតិបត្តិនៃក្រុមហ៊ុន Cellcard បាននិយាយថា ជាធម្មតាក្រុមហ៊ុននឹងធ្វើការផ្តល់រង្វាន់ជា ទូរស័ព្ទ ម៉ូតូ ទិន្នន័យអ៊ីនធើណិត និងនាទីបន្ថែមសម្រាប់តេ ប៉ុន្តែពួកយើងចង់ផ្តល់អ្វីដែលជាតម្រូវការចាំបាច់ដូចជា ម៉ាស៊ីនភ្លើងទៅដល់ក្រុមគ្រួសារដែលកំពុងរងផលប៉ះពាល់ពីកង្វះថាមពលអគ្គិសនី។

លោក Watson មានប្រសាសន៍ថា៖ «ដោយសារតែ ការផ្គត់ផ្គង់អគ្គិសនីនាពេលបច្ចុប្បន្នមានការខ្វះខាត ពួកយើងដឹងថាតម្រូវការម៉ាស៊ីនភ្លើងគឺពិតជាមានភាពចាំបាច់ ហើយតម្លៃរបស់វាក៏មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃដែរ»។

លោកបន្តថា ៖«ម៉ាស៊ីនភ្លើងទាំងនេះ នឹងជួយសម្រួលដល់គ្រួសារដែលរងផលប៉ះពាល់ក្នុងការបំពេញកិច្ចការងារដូចជាបូមទឹក ផ្គត់ផ្គង់អគ្គិសនីនៅក្នុងផ្ទះ និងការប្រកបរបរផ្សេងៗជាដើម»។

លោកក៏បានបន្ថែមទៀតថា ក្រុមហ៊ុន Cellcard ក៏បាននឹងកំពុងធ្វើការបន្ថែមចំនួនម៉ាស៊ីនភ្លើងចល័តនៅតាមតំបន់ផ្គត់ផ្គត់សេវាក៏ដូចជាតាមទីតាំងបង្គោលអង់តែន នៅតាមបណ្តាខេត្តជាដើម។

លោក Watson បាននិយាយថា៖ «៧០% នៃអង់តែនសេវារបស់ពួកយើង គឺត្រូវបានផ្គត់ផ្គង់ដោយថាមពលពន្លឺព្រះអាទិត្យ ហើយជាមួយនឹងជំនួយបន្ថែមពីម៉ាស៊ីនភ្លើង អតិថិជនរបស់ពួកយើងនឹងនៅតែអាចប្រើប្រាស់បណ្តាញទូរស័ព្ទប្រកបដោយគុណភាព និងប្រើបាស់សេវាកម្មដែលអាចជឿទុកចិត្តបាន»។

លោកបានបន្ថែមថា ៖«អ៊ីនធើណេត Cellcard 4G LTE គឺជាបណ្តាញទូរស័ព្ទដែលលឿនបំផុត និងគួរជាទីទុកចិត្តនៅក្នុងប្រទេសកម្ពុជា ហើយពួកយើងនឹងនៅតែបន្តផ្តល់ជូនសេវាកម្មរបស់ពួកយើងអោយបានល្អ ទោះបីក្នុងកាលៈទេសៈណាក៏ដោយរួមទាំងបញ្ហាកង្វះអគ្គិសនីនេះផងដែរ»។

កម្មវិធីបញ្ចូលលុយហើយឈ្នះ ដែលមានម៉ាស៊ីនភ្លើងជារង្វាន់ – បន្ថែមលើរង្វាន់ផ្សេងៗទៀត នឹងចាប់ផ្ដើមដំណើរការរយៈពេល ៦០ថ្ងៃ ចាប់ពីថ្ងៃទី ២៧ ខែមីនា ដល់ថ្ងៃទី២៥ ខែឧសភា៕ ថម សន


ចែករំលែក៖