ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ម៉ែន សំអន៖ រាជរដ្ឋាភិបាលកម្ពុជា បន្ដគាំទ្រ លើកទឹកចិត្ដដល់ប្រទេសបារាំង ធ្វើជាដៃគូពាណិជ្ជកម្ម លើគ្រប់វិស័យ

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជានូវតែបន្ដគាំទ្រលើក ទឹកចិត្ដ ដល់ប្រទេសបារាំងមកធ្វើជាដៃគូពាណិជ្ជកម្ម លើគ្រប់វិស័យ ជាក់ស្ដែងថ្ងៃនេះ ក្រុមហ៊ុនCONFOR AMA មកពីប្រទេសបារាំងបានចុះអនុស្សារណៈយោគយល់គ្នាធ្វើជាដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុនLINDA GOLD CRU CIBLE របស់លោកស្រី សុង ធីតា នៅសណ្ឋាគារ RAFF LES LE ROYAL នៅទីក្រុងភ្នំពេញ ពិធីនេះបាន ប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំចសំរឹទ្ធស័កព.ស២៥៦២ត្រូវនិងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច បានបញ្ជាក់បែបនេះ នៅក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នាធ្វើជាដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុន LINDA GOLD CRU CIBLE ក្នុងស្រុក និងCONFOR AMA ប្រទេសបារាំង ដោយមានការចូលរួមពី លោកស្រី EVA NGUYEN BINH ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និង លោក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ច័ន្ទមុន្នី ជាគណៈអធិបតី និងភ្ញៀវកិត្តិយសជាអ្នកមុខអ្នកការ ពីក្រសួង និង ស្ថាប័ននានាចំណុះរាជរដ្ឋាភិបាល និងខាងវិស័យឯកជន ជាច្រើនផងដែរ ។

លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា៖ គោលដៅរបស់ក្រុមហ៊ុន CONFORAMAបារាំមកវិនិយោគ នៅកម្ពុជា ក៏ដោយសារបានឃើញកម្ពុជាមានស្ថិរភាពខាង កំណើន សេដ្ឋកិច្ចនិងកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍមិនឈប់ឈរ ដែលផ្តល់ឪកាសឲ្យអតិថិជនវ័យក្មេងសម្រាប់តម្រូវការរបស់ខ្លួននៅតាមគេហដ្ឋាននូវគ្រឿងសង្ហារឹមដែលទាន់សម័យ គុណភាពល្អ តម្លៃសមរម្យ ដែលអាចជម្រុញឲ្យមានសន្ទុះ សេដ្ឋកិច្ចនៅកម្ពុជា មានវិជ្ជមានក្នុងការពង្រីក ទំហំសេដ្ឋកិច្ច យ៉ាងលឿន នាពេលបច្ចុប្បន្ន ។

លោកស្រី សុង ធីតា ដែលជាប្រធានក្រុមហ៊ុន LINDA GOLD CRUCIBLE និងជាភាគីហត្ថលេខីនៅកម្ពុជា បានមានប្រសាសន៍ថា៖ លោកស្រីមានមោទនភាពខ្លាំងណាស់ក្នុងការចាប់ដៃគូពាណិជ្ជកម្មផ្តាច់មុខ ជាមួយក្រុមហ៊ុនCON FORAMA ពីព្រោះគឺជាក្រុមហ៊ុនយក្ស មានដើមទុនរាប់កោដិដុល្លារ ដែលជាប់ចំណាត់ថ្នាក់លេខ១នៅប្រទេសបារាំង និង ចំណាត់ថ្នាក់លេខ២នៅអឺរ៉ុប ។ គឺមិនមែនជាការចៃដន្យទេដែលក្រុមហ៊ុនយក្សមួយនេះមកកម្ពុជា នេះជាផ្លែផ្កានៃការខំប្រឹងប្រែងអស់រយៈពេលជាង២ឆ្នាំ ដែលយើងខ្ញុំមានទំនាក់ទំនងផ្ទាល់ជាមួយថ្នាក់ដឹកនាំ CONFORAMA នៅទីក្រុងប៉ារីស ដោយបានធ្វើការសិក្សាទីផ្សារយ៉ាងល្អិតល្អន់អស់រយៈពេលរាប់ខែនៅកម្ពុជាដោយមានអ្នកជំនាញមកពីក្រុមហ៊ុន CONFORAMAបារាំង ។

លោកស្រីបានបញ្ជាក់ថា៖ លទ្ធផលទាំងនេះក៏អាស្រ័យជាបឋមដោយក្រុមការងារយុវជននៅទ្វីបអឺរ៉ុបដឹកនាំដោយ លោក ហួត ហាក់ តាមការចង្អុលទិស និង ការណែនាំជាប្រចាំពីសំណាក់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលតែងប្រឹងប្រែងគៀងគរក្រុមហ៊ុនឬវិនិយោគិនពីក្រៅប្រទេស ដោយឡែកពីទ្វីបអឺរ៉ុប ឬ ពីប្រទេសបារាំងឲ្យមកវិនិយោគ នៅប្រទេសកម្ពុជាយើងនេះ ដែលនាងខ្ញុំសង្ឃឹមថា នឹងមានក្រុមហ៊ុនផ្សេងៗទៀតពីខាងក្រៅប្រទេសឬអឺរ៉ុបអាច យកគំរូ តាមក្រុមហ៊ុន CONFORAMAបារាំង ។

កត្តាមួយទៀតដែលសំខាន់គឺអាស្រ័យដោយសន្តិភាពនិងស្ថិរភាពនយោបាយនៅប្រទេសកម្ពុជាយើង គួបផ្សំនឹងកំណើនសេដ្ឋកិច្ចជារៀងរាល់ឆ្នាំជាង៧ភាគរយ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលជម្រុញឲ្យដៃគូរបស់ខ្ញុំ គឺក្រុមហ៊ុន CONFORAMAបារាំង ធ្វើការសម្រេចចិត្តមកចាប់ដៃគូពាណិជ្ជកម្មផ្តាច់មុខជាមួយក្រុមហ៊ុន LINDA GOLD CRUCIBLE នៅកម្ពុជានេះ ។

លោក STANISLAS CONSEILLER ដែលជាភាគីហត្ថលេខីមកពី តំណាងក្រុមហ៊ុន CONFOR AMA ជួសមុខប្រធានអគ្គនាយកក្រុមហ៊ុនគឹ លោក Alexandre Nodale បបានមានប្រសាសន៍ថា៖ ក្រុមហ៊ុនCONFORA MA មានប្រាក់ចំណូល ៣៥០០លានអឺរ៉ូ ក្នុង១ឆ្នាំមានសហកា រីបម្រើការងារជាង១៤០០០នាក់ នៅតាមចំនួន ៣៣៧ ហាង ដែលនៅតាមបណ្តាប្រទេស៨លើ ពិភពលោក ។

គោលដៅរបស់ CONFORAMAបារាំងមកវិនិយោគនៅកម្ពុជា ក៏ដោយបានឃើញមានស្ថិរភាពខាងកំណើន សេដ្ឋកិច្ចនិងកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍមិនឈប់ឈរ ដែលផ្តល់ឪកាសឲ្យអតិថិជនវ័យក្មេងសម្រាប់តម្រូវការរបស់ខ្លួននៅតាមគេហដ្ឋាននូវគ្រឿងសង្ហារឹមដែលទាន់សម័យ គុណភាពល្អ តម្លៃសមរម្យ ដែលអាចជម្រុញឲ្យមានសន្ទុះជាវិជ្ជមានក្នុងការពង្រីកហាង CONFORAMAយ៉ាងលឿននៅទីនេះ៕ សំរិត


ចែករំលែក៖