ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ សង្ស័យជាជនជាតិចិន បានចងកសម្លាប់ខ្លួន ដោយមិនដឹងមូលហេតុ នៅបង្កាន់ដៃដែកមាត់ទន្លេជ្រោយចង្វា

ចែករំលែក៖

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ បានចងកសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៣និង៣០នាទីជិតភ្លឺ ឈានចូលថ្ងៃសៅរ៍ ២កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចមុខហាងដឹ ស៊ុ ស៊ុីបារ តាមបណ្តោយផ្លូវមាត់ទន្លេ ស្ថិតនៅក្នុងភូមិ២ ក្រុម១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

សាកសពមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយបើតាមសម្តីសមត្ថកិច្ចបានឲ្យដឹងថា ជាជនជាតិចិន វ័យប្រហែលជាង៥០ឆ្នាំ ។

តាមប្រភពព័ត៌មានពីប្អូនប្រុស២នាក់បានឲ្យដឹងថាមុនដំបូងពួកគាត់បានមកអង្គុយលេងនៅមាត់ទន្លេមួយសន្ទុះធំក៏ងើបទៅនោមហើយក៏មើលឃើញសាកសពចងកសម្លាប់ខ្លួនដោយខ្សែរពួរ មិនដឹងចងតាំងពីពេលណាមកទេ ពេលនោះប្អូនប្រុសទាំ២នាក់បានរត់ទៅប្រាប់សមត្ថកិច្ច ចុះមកដល់កន្លែងកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរត់ហាត់ប្រាណឈរ មើលព្រោងព្រាតហើយម្នាក់ៗសន្និដ្ឋានថា ជាជនជាតិចិន ។

ជាមួយគ្នានោះ ប្អូនប្រុសទាំងពីបានបន្តទៀតថា តាំងពីព្រលប់មកម្ល៉េះបានឃើញជនរងគ្រោះជិះកង់បីមានកាន់ខ្សែរពួរនៅនិងដៃចុះពីលើកង់បីមិនឲ្យលុយគេទៀត ។ ស្រាប់តែដល់ម៉ោងកើតហេតុខាងលើក៏ឃើញចងកបែកនេះទៅ ។

សមត្ថកិច្ចមូលដ្ឋានបានទាក់ទង់ទៅជំនាញខាងកោសលវិច្ឆ័យមកពិនិត្យនៅពេលព្រឹក ទោះជាយ៉ាងណា យើងមិនទាន់ដឹងថា តើការចងកសម្លាប់ខ្លួនខាងលើជាអត្តឃាត ឬជាឃាតកម្មនោះទេ ៕ ភារ៉ា ដង្កោ


ចែករំលែក៖