ព័ត៌មានទាន់ហេតុការណ៍៖

បទល្មើសព្រៃឈើនៅស្រុកព្រែកប្រសព្វកើតឡើងពេញបន្ទុក់ បង្កឲ្យមនុស្សស្លាប់ថែមទៀតផង

ចែករំលែក៖

ខេត្តក្រចេះ៖ សកម្មភាពបទល្មើព្រៃឈើ នៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ កំពុងសម្រុកដឹកជញ្ជូនតាមគ្រប់រូបភាព រថយន្តសាំងយ៉ុងកែច្នៃ និងគោយន្តកន្ត្រៃ ធ្វើសកម្មភាពជារៀងរាល់យប់ ប៉ុន្តែមិនមានការរំខាន ឬចុះបង្ក្រាប់ពីសំណាក់អាជ្ញាធរស្រុក សមត្ថកិច្ច និងមន្ត្រីជំនាញ ដែលមានផ្នែករដ្ឋបាលព្រៃឈើព្រែកប្រសព្វបានម្តងនោះឡើយ។

ជាក់ស្តែង នៅយប់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៨:០០នាទី រថយន្តសាំងយ៉ុងដឹកឈើមួយគ្រឿង បានបើកបុកបុរសម្នាក់ស្លាប់ នៅចំនុចភូមិសោបលើ ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

ប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា រថយន្តដឹកឈើខាងលើនេះ ជារបស់លោក ហាក់ និងមានលោក ស៊ា ហេង មេឃុំសោប ជាអ្នករត់ការតាមដងផ្លូវ។

គូសបញ្ជាក់ថា ផលអនុផលព្រៃឈើទាំងនោះ ត្រូវបានក្រុមឈ្មួញឈើដឹកជញ្ជូន ដោយគ្មានលិខិតអនុញ្ញាតិនិងយ៉ាងអនាធិបតេយ្យចេញពីតំបន់ព្រៃអភិរក្ស ក្នុងព្រៃឡង់ ឆ្លងកាត់សង្កាត់រដ្ឋបាលព្រៃឈើជ្រោយបន្ទាយ ស្នាក់ការសន្តិសុខប៉េអឹម និងផ្នែករដ្ឋបាលព្រៃឈើព្រែកប្រសព្វ ដោយរលូន ៕ ហេង សូរិយា


ចែករំលែក៖