ព័ត៌មានទាន់ហេតុការណ៍៖

ស្ពានអាកាសថ្មើរជើងជម្ពូវ័ន ក្លាយជាកន្លែងអនាធិបតេយ្យ អាជ្ញាធរមិនខ្វល់

ចែករំលែក៖

ភ្នំពេញ​៖​ ស្ពានអាកាសដើថ្មើរជើង ​នៅចំណុចផ្សារជម្ពូវ័ន្ត តាមបណ្តោយផ្លូវជាតិលេខ៤​ ស្ថិតក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិសែនជ័យ​ រាជធានីភ្នំពេញ ក្រោយពីរាជរដ្ឋាភិបាលបានសាងសង់ស្ពានសម្រាប់ដើរ ងាយស្រួលក្នុងការឆ្លងផ្លូវ​ និងមានសោភ័ណ្ឌភាពល្អប្រសើរ តែពេលនេះ អាជ្ញាធរសង្កាត់​ និងខណ្ឌហាក់បីដូចជាមិនចេះថែរក្សាបណ្តែតបណ្តោយឲ្យជនមិនស្គាល់មុខវាយបំផ្លេចបំផ្លាញ និងចោលសំរាមពាស់ពេញលើស្ពាន ។

យើងសង្កេតឃើញថា​ កន្លងមក ដោយសារតែផលពិបាក ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស សិស្សសាលាជម្ពូវ័ន្ត ធ្វើដំណើរឆ្លងផ្លូវខ្លាចមានគ្រោះថ្នាក់ ទើបរាជរដ្ឋាភិបាលបានសាងសង់ស្ពានអាកាសថ្មើរជើងដើម្បីងាយស្រួលឆ្លងផ្លូវ ។ ក្រោយពីសាងសង់រួច គេសង្កេតឃើញថា​ ពិតជាងាយស្រួលសម្រាប់សិស្សានុសិស្សដើរឆ្លងផ្លូវ និងមិនមានការកកស្ទះចរាចរណ៍ទៀតផង ។

តែផ្ទុយទៅវិញ ក្រោយពីមានស្ពានហើយ អាជ្ញាធរសង្កាត់ ខណ្ឌ​ មិនចេះថែរក្សា បណ្តែតបណ្តោយឲ្យក្មេង ឬជនមិនស្គាល់មុខ មកវាយកម្ទេច ខ្ទេចខ្ទីអស់ហើយ នៅតែអាជ្ញាធរ មិនខ្វល់ទៀត ។

ទាក់ទងនឹងបញ្ហាខាងលើនេះ​ ក្រុមការងារ នគរវត្ត បានទំនាក់ទំនងទៅលោក​ ហែម​ ដារិទ្ធ​ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ តាមរយះទូរស័ព្ទខលចូល តែមិនមានអ្នកលើក ។

បើតាមប្រភពព័ត៌មានពីក្មេងៗ ដែលធ្លាប់ដើរឆ្លងកាត់ទីនោះ បានប្រាប់ថា​ កុងផ្លាកេ ដែលរងការខូចខាតនោះ ជាយូរមកហើយ ដោយមិនដឹងថា នរណាមកវាយកម្ទេចនោះទេ ៕ សុខាសែនជ័យ


ចែករំលែក៖