ព័ត៌មានទាន់ហេតុការណ៍៖

ប្តីចិត្តអប្រិយ លួចលុយ ទូរស័ព្ទ ប្រពន្ធចាយអស់ហើយ មករករឿងវាយ មួយគ្រួសារ បណ្តាលឲ្យរងរបួស ធ្ងន់ និងស្រាល

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់ ជាប្តីចិត្តអប្រិយលួចលុយ លួចទូរស័ព្ទ របស់ប្រពន្ធចាយអស់ហើយមកផ្ទះវិញរករឿងវាយមួយគ្រួសារ រងរបួសធ្ងន់ និងស្រាល ត្រូវនគរបាលចាប់ឃាត់ខ្លួនវាយខ្នោះ ។

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង២០ និង០០នាទី នៅចំណុចផ្ទះជនរងគ្រោះភូមិជ្រោយមេត្រីលើ​ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ។

ជនរងគ្រោះ ចំនួន០៣នាក់ ទី០១ឈ្មោះ លាស់ ស្រីណុប ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរសុីឈ្នួលបោចមាន់ (ម្ដាយចុងជនសង្ស័យ) នៅភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូលខេត្តកណ្ដាល ស្នាមរបួស ០១កន្លែងដេរចំនួន០៦ថ្នេរ នៅលើថ្ងាសផ្នែកខាងស្ដាំ ទី០២ឈ្មោះ យូ រ៉ហ្វីនី ភេទ ស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរនៅផ្ទះ (ប្រពន្ធជនសង្ស័យ) នៅភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ​ ស្រុកមុខកំពូល ខេត្តកណ្ដាល របួសស្នាម គ្មាន ទី៣ឈ្មោះ សេន ឯល ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មុខរបរ ទិញអេតចាយ (ឪពុកជនសង្ស័យ) នៅភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ស្នាមរបួសខ្មៅ១ កន្លែងនៅលើប្រអប់ដៃខាងឆ្វេង ។

ជនសង្ស័យ ឈ្មោះអែល សុបភីអុី ភេទប្រុស អាយុ២៧ឆ្នាំ​ ជនជាតិខ្មែរឥស្លាមមុខរបរ មិនពិតប្រាកដរស់នៅភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

សាក្សីបានឲ្យដឹងថា កន្លងមកជនសង្ស័យ ជាមនុស្សប្រើប្រាស់គ្រឿងញៀន និងបានប្រើអំពើហិង្សាក្នុងគ្រួសារជាច្រើនលើកច្រើនសារមកហើយ ។ នៅថ្ងៃទី១៧ ខែមេសា ឆ្នា២០១៩ វេលាម៉ោង១០ និង០០នាទីជនសង្ស័យបានលួចលុយជនរងគ្រោះជាប្រពន្ធចំនួន៤០មុឺនរៀល និងទូរសព្វ័ដៃម៉ាក អាយខល ចំនួន ០១គ្រឿង ។ ពេលជនរងគ្រោះជាប្រពន្ធសួរនាំជនសង្ស័យបានប្រើអំពើហិង្សាវាយទៅលើជនរងគ្រោះចំនួន០២ដៃដោយទះកំភ្លៀង ពុំមានស្លាកស្នាមឡើយ ឃើញដូចនេះជនរងគ្រោះឈ្មោះ សេនអែល ជាឪពុក(ជនសង្ស័យ)បានឡើងទៅឃាត់បំបែកកុំឲ្យជនសង្ស័យវាយទៅលើប្រពន្ធដោយក្រៀកជនសង្ស័យនាំឲ្យចុះទៅដី ពេល ចុះមកដល់ដីជនសង្ស័យបានច្រានជនរងគ្រោះជាឪពុកដួលបោកទៅលើផ្លូវថ្មមុខផ្ទះបណ្ដាលឲ្យមានរបួសហើមជាំលើប្រអប់ដៃឆ្វេង ។

បន្ទាប់មកទៀត ថ្ងៃដដែលវេលាម៉ោង២០ និង០០នាទី ជនសង្ស័យបានមកពីដើរលេង មកដល់ផ្ទះខឹង(ម្ដាយចុង)មិនបើកទ្វារឲ្យ ក៏បានជេរបញ្ចោ រករឿង ទៅលើជនរងគ្រោះ ក្នុងពេលនោះជនរងគ្រោះជាម្ដាយចុង បានយកទឹកក្ដៅក្នុងបំពុងចាក់តាមក្ដារនាបផ្ទះទៅលើជនសង្ស័យ ក្នុងបំណងឲ្យជនសង្ស័យចេញពីផ្ទះ និង ឈប់រករឿង បណ្ដាលឲ្យរលាកខ្នងជនសង្ស័យ ហើយជនសង្ស័យខឹងបាន វាយ ធាក់ទ្វារ និងយកដុំថ្មគប់បណ្ដាលឲ្យខូចខាតទ្វារផ្ទះ(ទ្វារឈើ) មួយចំហៀង និងបានជេរ ជនរងគ្រោះ(ម្ដាយចុង) និងយកដុំថ្មគប់ទៅលើជនរងគ្រោះបណ្ដាល ឲ្យត្រូវចំក្បាលបែកឈាមដេរចំនួន ០៦ថ្នេរ ក្រោយពីធ្វើសកម្មភាពលើជនរងគ្រោះរួច ជនសង្ស័យបានគេចខ្លួនបាត់តែម្ដង ។

លុះនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ០៧ និង០០នាទីជនរងគ្រោះឈ្មោះសេន អែល ជាឪពុកជនសង្ស័យបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍៍រដ្ឋបាលឫស្សីជ្រោយ រួចសមត្ថកិច្ចប៉ុស្តិ៍ក៏បានឃាត់ខ្លួនជនសង្ស័យបញ្ជូនមកប៉ុស្តិ៍សាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕ ឆ ដា


ចែករំលែក៖