ព័ត៌មានទាន់ហេតុការណ៍៖

តុលាការអាចនឹងលូកដៃ ក្នុងការបោះឆ្នោតនៅឥណ្ឌូនេស៊ី

ចែករំលែក៖

ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo អាចនឹងបន្តដឹកនាំប្រទេសនៅអាណត្តិទីពីរជាបន្តទៀត ក្រោយលទ្ធផលបណ្តោះអាសន្ន ក្នុងការបោះឆ្នោតកាលពីថ្ងៃទី១៧ ខែមេសា ឃើញថា លោក Joko Widodo នាំមុខគូប្រជែង ។

ជាមួយគ្នានោះ គណបក្សប្រឆាំងដឹកនាំ ដោយលោក Prabowo Subianto ក៏បានប្រកាសថា ខ្លួនទទួលបានជ័យជំនៈ ដោយមានសន្លឹកឆ្នោតសកលគ្រាំទ្រខ្ពស់ ។ ចំណុចទាំងនោះហើយ អាចនឹងមានការប្រឈមមុខដាក់គ្នាកាន់តែតានតឹង ហើយតុលាការអាចនឹងចូលរួមនៅក្នុងការដោះស្រាយ ។

វិវាទក្រោយការបោះឆ្នោត ពិបាកនឹងដោះស្រាយដោយសំឡេងគាំទ្រ បេក្ខភាពទាំងពីររូប ប្រហាក់ប្រហែលគ្នា ។ ស្ថានភាពអាចនឹងបញ្ចប់បានដូចកាលពីឆ្នាំ២០១៤ ដោយពេលនោះ តុលាការបានចូលរួមដោះស្រាយ បញ្ហាប្រឈមមុខ ។

តាលលទ្ធផល បណ្តោះអាសន្នលោក Widodo ទទួលបានសំឡេងគាំទ្រ៥៤ភាគរយនាំមុខគូប្រជែងលោក Prabowo ពី៧-១១ភាគរយ។ ប៉ុន្តែលោក Prabowo វិញនិយាយថា តាមលទ្ធផលស្ទង់មតិ លោកទទួលបានសន្លឹកឆ្នោតចាប់ពី៥២-៥៤ភាគរយ។

ប្រធានាធិបតី វីដូដូ ក៏បានលើកឡើងផងដែរថា លទ្ធផលបោះឆ្នោត បង្ហាញឲ្យឃើញថា លោកទទួលបានជ័យជំនៈបន្តដឹកនាំប្រទេស ដែលមានប្រជាជនច្រើនលំដាប់ទី៤ លើពិភពលោក ។ ប៉ុន្តែលោកស្នើឲ្យអ្នកគាំទ្រ រង់ចាំការប្រកាសលទ្ធផលជាផ្លូវការពីគណៈកម្មការរៀបចំការបោះឆ្នោត ។

សូមបញ្ជាក់ថា ប្រជាជនឥណ្ឌូនេស៊ីប្រហែល១៩៣លាននាក់មានសិទ្ធិទៅបោះឆ្នោត។ ប្រទេសនេះ ប្រជាជនកាន់សាសនាមូស្លីមច្រើនបំផុតក្នុងពិភពលោក បានសម្រេចយកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ បោះឆ្នោតជ្រើសរើសមេដឹកនាំរបស់ខ្លួន តែមួយថ្ងៃគត់ ។ លទ្ធផលជាផ្លូវការ គណៈកម្មការបោះឆ្នោត រំពឹងថា នឹងប្រកាសនៅខែឧសភា ឆ្នាំ២០១៩ខាងមុខ ៕


ចែករំលែក៖