ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ និងរបួស១២នាក់ ក្នុងឱកាសបុណ្យឆ្លងឆ្នាំច ប្រពៃណីជាតិខ្មែរ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យោងតាមរបាយការណ៍នគរបាល ការិយាល័យជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ យ៉ាងហោចមានមនុស្សចំនួន ១នាក់បានស្លាប់ និងចំនួន ១១នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ស្រាល ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ត្រឹមរយៈពេល៣ថ្ងែ ។

របាយការណ៍នគរបាលការិយាល័យចរាចរណ៍ខាងលើបន្តថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ គិតត្រឹមរយៈពេល ៣ថ្ងែប៉ុណ្ណោះ គឺថ្ងៃអាទិត្យ ច័ន្ទ អង្អារ ១០.១១.១២កើត ខែចេត្រ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ឈានចូលឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤.១៥.១៦ ខែមេសា ឆ្នាំ២០១៩ កន្លងមកនេះ ។

របាយការណ៍នគរបាលដដែលបន្តទៀតថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យរងរបួស ស្រាល ធ្ងន់ និងស្លាប់ខាងលើ បានកើតឡើងនៅក្រុងពោធិ៍សាត់ ចំនួន ០១លើក បណ្ដាលឲ្យរងរបួសស្រាល ០១នាក់ ធ្ងន់ម្នាក់ ភេទប្រុស ។ នៅស្រុកបាកានចំនួន ០៣លើក បណ្ដាលឲ្យស្លាប់ ០១នាក់ ភេទប្រុស រងរបួសស្រាល ០១នាក់ ភេទប្រុស និងរបួសធ្ងន់ ០៤នាក់ ភេទស្រីម្នាក់ ។ នៅស្រុកក្រគរចំនួន ០២លើក បណ្ដាលឲ្យរបួសធ្ងន់ ២នាក់ និងនៅស្រុកវាលវែងចំនួន ០១លើក បណ្ដាលឲ្យរងរបួសស្រាល ០១នាក់ ភេទប្រុស និងរបួសធ្ងន់ ម្នាក់ ភេទប្រុស ។

របាយការណ៍ខាងលើបញ្ជាក់បន្ថែមទៀតថា មូលហេតុ៖ ប្រើប្រាស់ល្បឿនលឿន ២ករណី ប្រជែង ០២ករណី បត់ឆ្វេង ០១ករណី មិនប្រកាន់ស្ដាំ ០១ករណី បណ្ដាលឲ្យខូចខាតមធ្យោបាយ៖ ម៉ូតូចំនួន ០៨គ្រឿង រថយន្តតូចចំនួន ០៣គ្រឿង និងគោយន្ដកន្រ្តៃចំនួន ០១គ្រឿងផងដែរ ៕ បុឹម ពិន


ចែករំលែក៖