ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរប្រឆាំងគ្រឿងញៀន បើកកិច្ចប្រជុំបូកសរុប លទ្ធផលនៃការបញ្ចូល ទិន្នន័យបទ ល្មើសគ្រឿងញៀនទៅក្នុងប្រព័ន្ធគ្រប់គ្រង

ចែករំលែក៖

ភ្នំពេញ៖ មន្ទីរប្រឆាំងគ្រឿងញៀន:​ នៅថ្ងៃទី១៩​ ខែមេសា​ ឆ្នាំ២០១៩​ នេះ មន្ទីរប្រឆាំងគ្រឿងញៀនបានបើកកិច្ចប្រជុំបូកសរុប លទ្ធផលនៃការបញ្ចូល ទិន្នន័យបទ ល្មើសគ្រឿងញៀនទៅក្នុងប្រព័ន្ធគ្រប់គ្រង(Database System) ប្រចាំត្រីមាសទី១ ឆ្នាំ២០១៩ និងបណ្តុះបណ្តាលស្តីពីការ​ ប្រើប្រាស់គ្រប់គ្រងបទល្មើសគ្រឿងញៀន​ (Database System) លើកទី៦​ នៅសាលប្រជុំ នៃមន្ទីរប្រឆាំងគ្រឿងញៀន

កម្មវិធីនេះ ធ្វើបទបង្ហាញដោយលោក​ ឧត្តមសេនីយ៍ត្រី​ អ៉ិន​ សុង​ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន​ និងមានសិក្ខាកាម​ ជាមន្ត្រីជំនាញ មកពីស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត​ និងអធិការដ្ឋាននគរបាលទាំង ១២ ខណ្ឌ (រាជធានីភ្នំពេញ) សរុប ៥៨នាក់​ (ស្រី០៧) ៕ សសម


ចែករំលែក៖