ភ្នំពេញ៖ លោក ហម ម៉េងសែ ចៅក្រមស៊េីបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ នេះ ចេញដីកាឃុំខ្លួនក្នុងពន្ធនាគារបណ្តោះអាសន្ន លេីជនជាតិចិន៣នាក់ក្នុងចំណោម៥នាក់ ពាក់ព័ន្ធករណីបង្ខាំងនារីខារ៉ាអូខេ៥នាក់ជាជនជាតិចិន ដេីម្បីរំលោភសេពសន្ថវៈនិងជំរិតទារប្រាក់ ។
របាយការណ៍ប៉ូលិសព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បញ្ជាក់ថា ជនសង្ស័យរួមមានទី១៖ ឈ្មោះ Guo Yuwei អាយុ៣១ឆ្នាំ ទី២៖ ឈ្មោះ Li Xiaoxiang អាយុ២៧ឆ្នាំ និងទី៣៖ ឈ្មោះ Li Hongjie អាយុ៣២ឆ្នាំ ។
សូមបញ្ជាក់ថា កាលព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនឧក្រិដ្ឋជាជនជាតិចិន៣នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ទៅតុលាការដើម្បីចាត់ការតាមច្បាប់ពាក់ព័ន្ធករណី ចាប់នារីខារ៉ាអូខេជាជនជាតិចិនដូចគ្នា៥នាក់ យកទៅរំលោភសេពសន្ថវៈ និងបង្ខាំងទុកដើម្បីជំរិតទារប្រាក់ នៅសណ្ឋាគារមួយក្នុងក្រុងព្រះសីហនុ ដែលជនសង្ស័យបានចាប់ជនរងគ្រោះទៅលាក់ទុកនៅទីនោះ ៕ចេស្តា