ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារចុះជួយពិនិត្យ ព្យាបាល ជំងឺ ជូនប្រជាពលរដ្ឋឃុំកន្ទ្រាំង

ចែករំលែក៖

ខេត្តសៀមរាប៖ ក្រុមការងារចុះជួយប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឃុំកន្ទ្រាំង ដឹកនំាដោយលោក គឺម ប៊ុនថេង នាយករង មន្ទីរពេទ្យព្រះ កេតុមាលា និងជាប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត តំណាងលោក​ លី សុវណ្ណ អនុប្រធានក្រុមការងារចុះជួយ ឃុំកន្ទ្រាំង ស្រុកបា្រសាទបាគង ខេត្តសៀមរាប បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មន្ទីរពេទ្យព្រះកេតុមាលា ចំនួន ៦៤ នាក់ស្រី ១៩នាក់ អញ្ជើញចុះពិនិត្យព្យាបាល ជំងឺ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឥតគិតថ្លៃ និង ប្រគេនបច្ច័យជូនព្រះ សង្ឃ ១៣០០ ដុល្លាស ហរដ្ឋអាមេរិក និងជួយថវិកាសាងសង់ផ្ទះ ជូនប្រជាពលរដ្ឋ ១៥០០ ដុល្លារ សហរដ្ឋអាមេរិក ក្នុងរយះពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ២៤ និង ២៥ ខែ មេសា ឆ្នាំ ២០១៩ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំកន្ទ្រាំង ស្រុកបា្រសាទបាគង ខេត្តសៀមរាប ប្រកបដោយទឹកចិត្តសប្បាយរីករាយ ក្នុងមនោសញ្ចេតនា គោរព ស្រឡាញ់ រាប់អាន ដូចឪពុកម្តាយ បងប្អូន ។

រយះពេលពីរថ្ងៃនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មន្ទីរពេទ្យព្រះកេតុ មាលាទាំងអស់បានប្រឹងប្រែង បំពេញភារកិច្ចតាមតួនាទីរៀងៗខ្លួន ពិនិត្យ-ព្យាបាល លើជំនាញ ១៧មុខមានដូចជា: -ជំងឺប្រព័ន្ធផ្លូវដង្ហើម -ជំងឺផ្លូវរំលាយអាហារ -ជំងឺប្រព័ន្ធផ្លូវទឹកម៉ូត្រ – ជំងឺសើស្បែក- -ជំងឺទឹកនោមផ្អែម- ជំងឺមាត់ធ្មេញ- ជំងឺភ្នែក .ត្រចៀកច្រមុះ.បំពង់ ក-ជំងឺរោគស្ត្រី – ជំងឺឆ្អឹង និងសន្លាក់- ជំងឺទូទៅ -ឡើងសម្ពាធឈាម​ -អេកូពោះ -អេកូបេះដូង -រោគស្ត្រី-ជួសឈាមពិនិត្យមេរោគ និងវះកាត់កុមារ។

ក្នុងនោះប្រជាពលរដ្ឋទាំងក្មេង -ចាស់ ប្រុស-ស្រី មានជំងឺប្រចាំកាយក្តី និងអ្នកមានរោគាថ្មីៗក្តី មកទទួលសេវាពិនិត្យ ព្យាបាលចំនួន ១១៦៨ នាក់ អាយុក្រោម១៨ឆ្នាំចំនួន ១១៧ នាក់ដោយរួសរាយ រាក់ទាក់ ស្និទស្នាលពីក្រុមគ្រូពេទ្យយោធា ប្រកបដោ យវិជ្ជាជីវះ និងឈរលើស្មារតី គោរពស្រឡាញ់ រាប់អាន ដូចបង ប្អូនរួមឧទ្ទរជាមួយ ក្នុងក្តីសោមនស្សរីករាយក្រៃលែង ។

លោក គឺម ប៊ុនថេង ជំនួសមុខឲ្យ លោក លី សុវណ្ណ និងលោក ឃាម ឆាង ប្រធានគណបក្សប្រជាជនឃុំ និង ជាមេឃុំកន្ទ្រាំង បានលើកឡើងពីសមិទ្ធផលនានាជាច្រើន ដែលឯកឧត្ត​ម លី សុវណ្ណ អនុប្រធានក្រុមការងារ រួមនិសហការីចុះជួយឃុំ កន្ទ្រាំង រយះពេលជាងមួយឆ្នាំកន្លង មានការរីកដុះដាល ចម្រើ នលឿនស្លេវលើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធ ដូចជាជួស ជុល សាងសង់របង មន្ទីរបក្សឃុំ កន្ទ្រាំង ធ្វើរបងសាលា ឃុំ មណ្ឌលសុខភាពកន្ទ្រាំង កសាងរបងសាលារៀន ពីរបងលួស មកជារបងថ្ម សាងសង់បង្គន់អនាម័យ ជូនប្រជាពលរដ្ឋបានជាងមួយរយបង្គន់ និងបន្តពិនិត្យលទ្ធភាព ជួសជុលផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត​ ដែលមូលដ្ឋាន កំពុងត្រូវ ការ ដើម្បីបម្រើប្រជាពលរដ្ឋក្នុង ជីវភាពរស់នៅប្រចាំថ្ងៃ ប្រកបដោយមនោសញ្ចេតនា រាប់រកគ្នដោភាតរភាព ។

ថ្ងៃនេះទៀតសោតបានចុះមកពិនិត្យព្យាបាលជំងឺ ជូនប្រជាព លរដ្ឋយើងខ្ញំុ ដោយឥតគិតបា្រក់ ធ្វើឲ្យបងប្អូនក្នុងមូលដ្ឋាន កាន់់តែមានជំនឿជឿ ជាក់មកលើរាជរដ្ឋភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាមគ្គុទេសក៍ដ៏ឆ្នើម និងជាប្រ ធានគណបក្សប្រជាជនកម្ពុជា កំំពុងដើរលើផ្លូវត្រូវ នាំនាវាកម្ពុជាឈានដលត្រើយ សុខសន្តិភាព សុភមង្គល និងវិបុលភាព ។

ថ្វីដ្បិតអាកាសធាតុ ក្តៅស្អុះស្អាប់បន្តិចមែន ប៉ុន្តែក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃមន្ទីរពេទ្យ ព្រះកេតុមាលា នូវតែបង្ហាញក្តីរីករាយចំពោះបងប្អូនប្រជាពលរដ្ឋ ក្នុងមនោសព្ចេាតនា ស្រឡាញ់ រាប់អាន ដឹងគុណ ចំពោះទឹកចិត្តបងប្អូន ដូចអ្នករួមឧទ្ទរជា មួយ។

ក្នុងឱកាសនោះដែរ លោកស្រី កើត សីុយុត្តិ និង លោកស្រីសុខ សារំុ រស់នៅសហរដ្ឋអាមេរិក និងសហការី បាននាំយកបច្ច័យចំនួន ១៣០០ ដុល្ហារ៍សហរដ្ឋអាមេរិកប្រគេណព្រះសង្ឃក្នុងវត្តសុភី និងជួយឧបត្ថម្ភថវិកា ១៥០០ ដុល្ហាសហរដ្ឋអាមេ រិកកសាងវត្តជួយជួសជុលផ្ទះប្រជាពលរដ្ឋជួបការលំបាកផងដែរ៕ សុខដុម


ចែករំលែក៖