ព័ត៌មានទាន់ហេតុការណ៍៖

មេប៉ុស្ដិ៍នគរបាលអូស្មាច់ ចាប់លោកតាអាយុ៦១ឆ្នាំម្នាក់ ធ្វើទារុណកម្ម និងបាញ់គំរាម២គ្រាប់

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ មានការបែកធ្លាយមកថា លោកអនុសេនីយ៍ឯក ជ័យ វាស្នា មេប៉ុស្ដិ៍នគរបាល រដ្ឋបាលអូស្មាច់ បានចាប់លោកតាអាយុ៦១ឆ្នាំម្នាក់មកធ្វើទារុណកម្ម វាយដំតាមតែអំពើចិត្ត និងបានបាញ់គំរាម២គ្រាប់ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩​ កន្លងទៅថ្មីៗនេះ ស្ថិតនៅភូមិ អភិវឌ្ឍន៍ សង្កាត់អូស្មាច់ក្រុងសំរោង​ ខេត្តឧត្ដរមានជ័យ ។

លោកតា ដែលត្រូវបាន លោកជ័យ វាស្នា មេប៉ុស្ដិ៍នគបាល អូស្មាច់ និងមន្រ្ដីក្រោមឱវាទចាប់ធ្វើទារុណកម្ម និងបាញ់គំរាមនោះឈ្មោះ ព្រុំ រស់ អាយុ ៦១ឆ្នាំ រស់នៅភូមិ អភិវឌ្ឍន៍ស ង្កាត់អូស្មាច់ ក្រុងសំរោង ។

លោកតា​ ព្រុំ​រស់ បានឲ្យដឹងថា លោកអនុសេនីយ៍ឯកជ័យ វាស្នា មេប៉ុស្ដិ៍នគរបាល បានទៅដល់ផ្ទះរបស់គាត់ បាញ់គំរាមមួយគ្រាប់ ពេលគាត់រត់គេចខ្លួន បានបាញ់គំរាមពីរគ្រាប់ថែមទៀត ពេលចាប់រូបគាត់បាន លោកជ័យ វាស្នា និងមន្រ្ដីក្រោមឱវាទ និងប្រជាការពារភូមិសរុប ចំនួន៤នាក់ បានយកដែកជ្រុង វាយដំ និងទះកំភ្លៀងមកលើរូបគាត់តាមតែអំពើចិត្ត រហូតគ្រាំគ្រា ឈឺចុកចាប់ពេញខ្លួន ។

លោកជ័យ វាស្នា មេប៉ុស្ដិ៍នគរបាលអូស្មាច់បានឲ្យដឹងថា ដោយលោកតាព្រុំ រស់ ជាជនបង្ករហឹង្សារ និងផ្ទះជិតខាងរឿង​ជម្លស់ព្រុំដី និងចោលពូថៅទៅលើអ្នកជិតខាងត្រូវចំដៃ បណ្ដាលឲ្យជាំ ត្រូវបានគេប្ដឹងមកប៉ុស្ដិ៍នគរ​បាល ចុះទៅឃាត់ខ្លួន តែលោកតា ព្រុំ រស់ មិនព្រមឲ្យចាប់ និងយក ព្រូញ និងជំពាម​ មកតដៃសមត្ថកិច្ច ទើបមានការផ្ទុះអាវុធ ចំនួន២គ្រាប់។

លោក ជ័យ វាស្នា បានបញ្ជាក់ថា លោកមិនបានប្រើហិង្សាដូចការចោទប្រកាន់ទេ ពេលដេញចាប់គាត់ រត់កាត់ព្រៃដំឡូង វាកូតដាច់ដូចតែគ្នា ៕ ប៉ែន នួន


ចែករំលែក៖