ព័ត៌មានទាន់ហេតុការណ៍៖

ចិនព្រមាន​លុបកិច្ចពិភាក្សាពាណិជ្ជកម្ម ជាមួយអាមេរិក ក្រោយលោកត្រាំ ប្រកាសដំឡើងពន្ធលើទំនិញចិន

ចែករំលែក៖

សារព័ត៌មាន​ Wall Street Journal ​នៅថ្ងៃទី​៥ ខែឧសភា បានផ្សាយថា ចិន អាច នឹងលុបកិច្ចពិភាក្សាលើវិស័យពាណិជ្ជកម្មជាមួយអាមេរិក ក្រោយពេលប្រធានាធិបតី ដូណាល់ ត្រាំ បានព្រមានដំឡើងពន្ធ លើទំនិញនាំចូល ពីចិនមានតម្លៃ​ ២០០ពាន់លានដុល្លារ ។

ព័ត៌មានស្តីពីការលុបកិច្ចពិភាក្សា​ខាងលើ របស់ចិន កើតឡើង ក្នុងពេលដែល បណ្តាញសង្គម Twitter ​បានប្រកាសដំឡើងពន្ធរហូតដល់ ​២៥ភាគរយ ទៅលើទំនិញ ២០០ពាន់លានដុល្លារ ។

ការតម្លើងពន្ធ នឹងចាប់ផ្តើមនៅថ្ងៃទី​១០ ខែឧសភា ខាងមុខនេះ​ ។ ក្រៅពីនេះ លោកត្រាំ ក៏បានព្រមានដំឡើងពន្ធ ២៥ភាគរយ ដល់ទំនិញ មានតម្លៃ ៣២៥ពាន់លានដុល្លារផ្សេងទៀត របស់ចិន​ ។

នៅលើបណ្តាញសង្គម​ Twitter ផ្ទាល់ខ្លួនប្រធានាធិបតី​ ដូណាល់ ត្រាំ ​បានប្រកាសឲ្យដឹងថា នៅក្នុង ខែតុលា ចិន នឹងត្រូវបង់ពន្ធ ២៥ភាគរយ ដល់អាមេរិក ក្នុងវិស័យបច្ចេកវិទ្យាជាន់ខ្ពស់ ក្រៅពីនេះ គឺទំនិញបង់ពន្ធ ១០ភាគរយលើមុខទំនិញតម្លៃ​២០០ពាន់លានដុល្លារ ។

លោកត្រាំបានលើកឡើងថា ដំណើរការពិភាក្សា ក្នុងវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានសភាពយឺតយ៉ាវ ។ សកម្មភាពខាងលើរបស់លោក ត្រាំ កើតឡើង ក្រោយសេតវិមានបានប្រកាសថា ដំណើរការពិភាក្សា​ក្នុងវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កំពុងតែល្អប្រសើរ​ ហើយប្រទេសទាំងពីរត្រៀមចុះហត្ថលេខា នៅកិច្ចព្រមព្រៀង​ ។

តាមគម្រោង គណៈប្រតិភូចិន នឹង​ទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅថ្ងៃទី​៨ ខែឧសភា ដើម្បីពិភាក្សា លើវិស័យពាណិជ្ជកម្ម ជាថ្មី ៕


ចែករំលែក៖