ព័ត៌មានទាន់ហេតុការណ៍៖

ឆេះស្ថានីយប្រេង​ លីម​ ឡុង​ នៅពោធិ៍សែនជ័យ​ បំផ្លាញឡាន៧គ្រឿង​ និងម៉ូតូ៥គ្រឿង​

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គិភ័យ​បានឆឆបឆេះស្ថានីយប្រេងឥន្ធនៈ​ លីម​ លុង​ ស្ថិតតាមណ្តោយផ្លូវវេងស្រេង ភូមិជ្រៃកោង​ ​សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ យ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥ និង៤០នាទី​ល្ងាច ថ្ងៃ​ អាទិត្យ​​ ២កើត ខែ​ពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវ និងថ្ងៃទី ០៥ ខែ​ ឧសភា ឆ្នាំ២០១៩ ។

ម្ចាស់ទីតាំងឈ្មោះ: ជ្រីក​ ហ៊ួយ ភេទ ស្រី​ អាយុ ៤០ ឆ្នាំ មុខរបរ: ម្ចាស់ស្ថានីយប្រេងឥន្ធនះ ។ ទីតាំងធ្វើឡើងអំពី ថ្មបេតុងហ្វេមដែកប្រក់ស័ង្កាសី​ ទំហំ ៣៥ ម៉ែត្រX ៧០ម៉ែត្រ ។

សមត្ថកិច្ចបានឲ្យដឹងថា​ ក្នុងគ្រោះអគ្គិភ័យនេះបណ្តាលឲ្យខូចខាត: ឆេះ​រោងបេតុងប្រក់ស័ង្កាសី​ ទំហំ​ ២០ម៉ែត្រ​ X ៣០ម៉ែត្រ​ អស់ទាំងស្រុង​ ឡានតូចចំនួន​ ០៥គ្រឿង​, ម៉ូតូចំនួន​ ០៥គ្រឿង​, ឡាន​ស៊ីទែន​ចំនួន​ ០២គ្រឿង និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាង និងប្រើប្រាស់រថយន្តការិ.អគ្គិភ័យ: ចំនួន ២៥ គ្រឿង ប្រើប្រាស់ទឹកអស់១២៥ឡាន ស្មើ និង ៥០០ ម៉ែត្រគូប ។

រថយន្ត​ជំនួយ:​ រថយន្ត​អគ្គិភ័យ​ ក្រសួងមហាផ្ទៃ​ ចំនួន​ ០៣គ្រឿង​ ប្រើប្រាស់ទឹកអស់​ ០៦ឡាន​ ស្មើ និង​ ២៤​ ម៉ែត្រ​គូប​ ។

រថយន្ត​អគ្គិភ័យ​ កងរាជអាវុធហត្ថរាជធានីភ្នំពេញ​ ចំនួន​ ០៣គ្រឿង​ ប្រើប្រាស់ទឹកអស់​ ១០ឡាន​ ស្មើ និង​ ៤០​ ម៉ែត្រ​គូប​ ។

រថយន្ត​អគ្គិភ័យ​ OCIC ជ្រោយចង្វា​ ចំនួន​ ០៥គ្រឿង​ ប្រើប្រាស់ទឹកអស់​ ១២​ឡាន​ ស្មើ និង​ ៤៨​ ម៉ែត្រ​គូប​ ។

រថយន្ត​អគ្គិភ័យ​ OCIC កោះពេជ្រ​​ ចំនួន​ ០២គ្រឿង​ ប្រើប្រាស់ទឹកអស់​ ០៤​ឡាន​ ស្មើ និង​ ១៦​ ម៉ែត្រ​គូប ។

រថយន្ត​អគ្គិភ័យ​ OCIC កំបូល​ ចំនួន​០១គ្រឿង​ ប្រើប្រាសទឹកអស់​ ០១​ឡាន​ ស្មើ និង​ ០៤ ម៉ែត្រ​គូប ។

រថយន្តអគ្គិភ័យ​ អង្គភាព​ង៧០​ ចំនួន​ ០៣គ្រឿង​ ប្រើប្រាស់ទឹកអស់​ ០៦​ឡាន​ ស្មើ និង​ ២៤ ម៉ែត្រ​គូប​ ។

រថយន្ត​អគ្គិភ័យ​ តំរួតបទបញ្ចា ចំនួន​ ០៤គ្រឿង​ ប្រើប្រាស់ទឹកអស់​ ០៤ឡាន​ ស្មើ និង​ ១៦ ម៉ែត្រ​គូប​ ។

រថយន្ត​អគ្គិភ័យ​ ប្រលានយន្តហោះ​​ ចំនួន​ ០១គ្រឿង​​ ប្រើប្រាស់ទឹកអស់​ ០១ឡាន​ ស្មើ និង​ ១២​ ម៉ែត្រ​គូប​ ។

រថយន្ត​អគ្គិភ័យ​ សាលាខណ្ឌ ចំនួន​ ០១គ្រឿង​​ ប្រើប្រាស់ទឹកអស់​ ០១ឡាន​ ស្មើ និង​ ០៤​ ម៉ែត្រ​គូប​ ។

សមត្ថកិច្ចបានបន្តថា​ ក្នុងប្រតិបត្តិការ​បង្ការគ្រោះអគ្គិភ័យខាងលើនេះអស់រយះពេលម៉ោង២១:០០នាទីយប់​ ថ្ងៃ ខែ ឆ្នាំដដែលទើបគ្រប់គ្រងបានទាំងស្រុង ។ ចំណែកមូលហេតុនោះសមត្ថកិច្ចកំពុងស្រាវជ្រាវ ៕ សុខាសែនជ័យ​


ចែករំលែក៖