សារព័ត៌មាន Wall Street Journal នៅថ្ងៃទី៥ ខែឧសភា បានផ្សាយថា ចិន អាច នឹងលុបកិច្ចពិភាក្សាលើវិស័យពាណិជ្ជកម្មជាមួយអាមេរិក ក្រោយពេលប្រធានាធិបតី ដូណាល់ ត្រាំ បានព្រមានដំឡើងពន្ធ លើទំនិញនាំចូល ពីចិនមានតម្លៃ ២០០ពាន់លានដុល្លារ ។
ព័ត៌មានស្តីពីការលុបកិច្ចពិភាក្សាខាងលើ របស់ចិន កើតឡើង ក្នុងពេលដែល បណ្តាញសង្គម Twitter បានប្រកាសដំឡើងពន្ធរហូតដល់ ២៥ភាគរយ ទៅលើទំនិញ ២០០ពាន់លានដុល្លារ ។
ការតម្លើងពន្ធ នឹងចាប់ផ្តើមនៅថ្ងៃទី១០ ខែឧសភា ខាងមុខនេះ ។ ក្រៅពីនេះ លោកត្រាំ ក៏បានព្រមានដំឡើងពន្ធ ២៥ភាគរយ ដល់ទំនិញ មានតម្លៃ ៣២៥ពាន់លានដុល្លារផ្សេងទៀត របស់ចិន ។
នៅលើបណ្តាញសង្គម Twitter ផ្ទាល់ខ្លួនប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសឲ្យដឹងថា នៅក្នុង ខែតុលា ចិន នឹងត្រូវបង់ពន្ធ ២៥ភាគរយ ដល់អាមេរិក ក្នុងវិស័យបច្ចេកវិទ្យាជាន់ខ្ពស់ ក្រៅពីនេះ គឺទំនិញបង់ពន្ធ ១០ភាគរយលើមុខទំនិញតម្លៃ២០០ពាន់លានដុល្លារ ។
លោកត្រាំបានលើកឡើងថា ដំណើរការពិភាក្សា ក្នុងវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានសភាពយឺតយ៉ាវ ។ សកម្មភាពខាងលើរបស់លោក ត្រាំ កើតឡើង ក្រោយសេតវិមានបានប្រកាសថា ដំណើរការពិភាក្សាក្នុងវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កំពុងតែល្អប្រសើរ ហើយប្រទេសទាំងពីរត្រៀមចុះហត្ថលេខា នៅកិច្ចព្រមព្រៀង ។
តាមគម្រោង គណៈប្រតិភូចិន នឹងទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅថ្ងៃទី៨ ខែឧសភា ដើម្បីពិភាក្សា លើវិស័យពាណិជ្ជកម្ម ជាថ្មី ៕