ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញរថយន្តចតចោលយូរថ្ងៃ ហើយមិនឃើញម្ចាស់មកយក

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តស៊េរី​ទំនើបមួយគ្រឿង ត្រូវបានគេប្រទះឃើញចតចោល៦ទៅ៧ថ្ងៃមកហើយ មិនឃើញម្ចាស់មកយក ទើបសន្តិសុខប្តឹងអាវុធហត្ថ មកចុះត្រួតពិនិត្យកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក​ ថ្ងៃទី៧ ​ខែឧសភា​ ឆ្នាំ២០១៩​ ស្ថិតនៅ ក្នុងភោជនីយដ្ឋាន ចាស្មីន ភូមិប៉ប្រកខាងជើង សង្កាត់កាកាប១​ ខណ្ឌពោធិ៍សែនជ័យ​ ។

តាមសន្តិសុខដែលយាមទីនោះបានឲ្យដឹងថា​ រថយន្តស៊េរី​ទំនើប ម៉ាក MAZDA ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ចង្កូតស្តាំ PP 0726 ដែលឃើញចតចោល៦ទៅ៧ថ្ងៃមកហើយ មិនឃើញមានម្ចាស់មកយក ទើបរាយការណ៍ទៅកម្លាំងអាវុធហត្ថចុះពិនិត្យ ហើយយកទៅរក្សាទុកនៅបញ្ជាការដ្ឋានខណ្ឌពោធិ៍សែនជ័យ រង់ចាំម្ចាស់មកយកវិញចៀសវាងពាក់ព័ន្ធករណីផ្សេង ៕ សុខាសែនជ័យ


ចែករំលែក៖