ភ្នំពេញ ៖ នៅរសៀល ថ្ងៃអង្គារ ៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦២ ត្រូវ និង ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១៥ និង០០នាទី អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌដូនពេញ ដឹកនាំដោយលោក សុខ ពេញវុធ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌដូនពេញ និងជាអភិបាល នៃគណៈអភិបាល ខណ្ឌដូនពេញ រួមជាមួយសហការី បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ទីទ័លក្រ ចាស់ជរា ពិការ គ្មានទីពឹង ចំនួន ៥៣គ្រួសារ ក្នុងមូលដ្ឋាន ខណ្ឌដូនពេញ ។
ក្នុងឱកាសនោះដែរ លោក ប្រធានកិត្តិយសអនុសាខា ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាកជនរងគ្រោះ ជនងាយរងគ្រោះគ្រប់ប្រ ភេទ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ។
អំណោយដែលបងប្អូនប្រជាពលរដ្ឋទទួលបាននាពេលនេះរួមមាន៖ អង្ករ ១បាវ ស្មើ និង ៣០គីឡូក្រាម, ទឹកត្រីចំនួន ០១យួរ និងថវិកាចំនួន ២០,០០០រៀល សរុបថវិកាចំនួន ១,០៦០,០០០រៀល ៕ ស តារា